គណនីព្រីមៀរ៍

ចាប់ផ្តើមប្រើសេវាធនាគារដែលមាននូវឯកសិទ្ធិភាពដ៏ពិសេសសម្រាប់តែអ្នក។ គណនីព្រីមៀរ៍ ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់អតិថិជនដែលត្រូវការនូវឧត្តមភាព និងសេវាកម្មជាអាទិភាពសម្រាប់ខ្លួន​។

បើកគណនីឥឡូវនេះ

លក្ខខណ្ឌ

ដុល្លារ, ប្រាក់រៀល, បាត
សមមូលជារូបិយប័ណ្ណ (ដុល្លារ, ប្រាក់រៀល, បាត)២០.០០០ ដុល្លារ
កម្រិតដាក់ប្រាក់២០.០០០ ដុល្លារ ដល់ ១០០.០០០ ដុល្លារ> ១០០.០០០ ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ (%)០,៧៥%១%
ការទូទាត់ការប្រាក់រៀងរាល់ចុងខែ
សមតុល្យអប្បបរមា$0
គណនីមិនមានប្រតិបត្តិការរយៈពេល១២ខែ១០​ ដុល្លារ​ ក្នុងមួយឆ្នាំ
ស្នើសុំបិទគណនីបន្ទាប់ពីបើកក្រោមរយៈពេល ៣ខែ៥០​ ដុល្លារ ឬ សមមូល
សៀវភៅគណនីសន្សំបណ្ណ អេធីអឹមការផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ការបើកគណនីលើកដំបូង
១២.០០០រៀល/៣ដុល្លារ/១២០បាត បាត់បង់ ឬខូច
សៀវភៅមូលប្បទានបត្រផ្ដល់ជូនដោយឥតគិតថ្លៃចំនួនមួយក្បាលក្នុងមួយខែ
២០.០០០រៀល/៥ ដុល្លារ/២០០បាត មួយក្បាល

អត្ថប្រយោជន៍

  • មានបុគ្គលិផ្នែកទំនាក់ទំនងផ្ទាល់ខ្លួន ដើម្បីធានាថាប្រតិបត្តិការមានភាពរហ័សទាន់ចិត្ត។
  • មិនចាំបាច់រង់ចាំយូរ ជាមួយការប្រើប្រាស់បន្ទប់ទទួលភ្ញៀវ VIP និងសេវាឆាប់រហ័ស។
  • ទទួលបានអត្រាការប្រាក់ខ្ពស់សម្រាប់ការដាក់ប្រាក់ និងអត្រាការប្រាក់ពិសេសសម្រាប់កម្ចី។
  • សិទ្ធិប្រើប្រាស់បន្ទប់រង់ចាំនៅអាកាសយានដ្ឋាន និងការបញ្ចុះតម្លៃនៅហាងដៃគូប្រណិតៗទូទាំងពិភពលោក។

របៀបបើកគណនី

  • ចាប់ផ្តើមប្រើគណនីធនាគារដំបូងរបស់អ្នកជាមួយយើងខ្ញុំនៅថ្ងៃនេះ។ ការបើកគណនីធនាគារ គឺមានភាពរហ័ស និងងាយស្រួលបំផុត។ 
    អ្នកអាចបើគណនីបានដូចខាងក្រោមនេះ៖
    • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនីជាមួយបុគ្គលិករបស់យើង។
    • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
    • បំពេញទម្រង់ស្នើសុំបើកគណនី។
  • ឯកសារតម្រូវសម្រាប់បើកគណនី
    • សម្រាប់ជនជាតិខ្មែរ៖
      • ចាប់ពី១៨ឆ្នាំឡើង
      • ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
    • សម្រាប់ជនបរទេស៖
      • ចាប់ពី១៨ឆ្នាំឡើង
      • លិខិតឆ្លងដែន និងទិដ្ឋាការច្បាប់ដើមមានសុពលភាព។
      • ត្រូវផ្តល់ឯកសារមួយក្នុងចំណោមឯកសារខាងក្រោមដើម្បីបញ្ជាក់ពី
        និវាសនភាព៖
        • កិច្ចសន្យាជួលផ្ទះ ឬ
        • លិខិតបញ្ជាក់ទីលំនៅ ចេញដោយពីអាជ្ញាធរ ឬ
        • កិច្ចសន្យា / វិក្កយបត្រជួលសណ្ឋាគារស្នាក់នៅ ដែលមានរយៈពេលអប្បបរមា ៦ ខែ ឬ
        • កិច្ចសន្យាការងារ ឬ លិខិតបញ្ជាក់ការងារ ឬ
        • អាជ្ញាប័ណ្ណអាជីវកម្ម / វិញ្ញាបនបត្រ (ប្រសិនបើជាអាជីវកម្មផ្ទាល់ខ្លួន)

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ