មូលប្បទានបត្រ

សេវាកម្មមូលប្បទានបត្ររបស់យើង ផ្តល់ជូននូវមធ្យោបាយដ៏មានសុវត្ថិភាព និងមានវិជ្ជាជីវៈក្នុងការគ្រប់គ្រងការទូទាត់ក្នុងអាជីវកម្ម។ មូលប្បទានបត្រត្រូវបានភ្ជាប់ជាមួយគណនីចរន្តដែលអនុញ្ញាតឱ្យអ្នកធ្វើការទូទាត់ទៅកាន់ដៃគូផ្គត់ផ្គង់ ឬដៃគូអាជីវកម្មបានយ៉ាងងាយស្រួល និងជៀសវាងហានិភ័យនៃការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងចំនួនច្រើន។

លេខទំនាក់ទំនង

ព័ត៌មានលម្អិត

  • ឥឡូវនេះ មូលប្បទានបត្ររបស់ធ​នាគារ អេស ប៊ី អាយ (ខេមបូឌា) អាចប្រើបានសម្រាប់បុគ្គល មុខរបរ និងស្ថាប័នហិរញ្ញវត្ថុ។
  • មូលប្បទានបត្ររបស់ធ​នាគារ អេស ប៊ី អាយ (ខេមបូឌា) គឺជាសែកដែលចេញដោយធ​នាគារផ្ទាល់ហើយបង់ទៅឈ្មោះអ្នកទទួល/អ្នកមានសិទ្ធិប្រមូលប្រាក់។ ចំនួនប្រាក់ត្រូវបានដកចេញភ្លាមៗពីគណនីអ្នកចេញសែក ហើយសែកត្រូវបានបោះពុម្ពជូនភ្លាមៗ។

របៀបស្នើមូលប្បទានបត្រ

ដើម្បីស្នើសុំសៀវភៅមូលប្បទានបត្រ សូមអនុវត្តតាមជំហានងាយៗខាងក្រោម៖

  • សូមធានាថាអ្នកមាន គណនីចរន្ត ដែលកំពុងដំណើរការជាមួយធនាគារ ព្រោះមូលប្បទានបត្រអាចប្រើប្រាស់បានតែជាមួយប្រភេទគណនីនេះប៉ុណ្ណោះ។
  • សូមអញ្ជើញទៅកាន់សាខាធនាគារដែលនៅជិតអ្នកបំផុត រួចបំពេញ ទម្រង់បែបបទស្នើសុំមូលប្បទានបត្រ នៅឯបញ្ជរ។
  • កម្រៃសេវា 5ដុល្លារសម្រាប់ការចេញសៀវភៅមូលប្បទានបត្រនឹងត្រូវកាត់ចេញពីសមតុល្យគណនីរបស់អ្នកដោយស្វ័យប្រវត្តិ។

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាហិរញ្ញវត្ថុពាណិជ្ជកម្មដែលពាក់ព័ន្ធ