ឥណទានសិក្សា

ឥណទានសិក្សាគឺជាផលិតផលហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងដើម្បីជួយសិស្សនិស្សិតដែលសិក្សាថ្នាក់ឧត្តមសិក្សាដូចជា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬជំនាញវិជ្ជាជីវៈផ្សេងៗ ដោយផ្តល់ឱ្យពួកគេនូវមូលនិធិចាំបាច់ដើម្បីរ៉ាប់រងថ្លៃសិក្សា និងថ្លៃសិក្សាផ្សេងទៀត។

ស្នើឥណទានឥឡូវនេះ​

ព័ត៌មានលម្អិត

  • លក្ខខណ្ឌសម្រាប់អ្នកខ្ចី
    ឥណទានសិក្សា​ អេស ប៊ី អាយ លី​ ហួរ ផ្តល់ជូនសម្រាប់និស្សិតដែលកំពុងបន្តការសិក្សាក្នុងសាកលវិទ្យាល័យ ឬ​ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាដៃគូររបស់ធនាគារ។ សាកលវិទ្យាល័យឈានមុខគេមួយចំនួនដូចជា វិទ្យាស្ថាន CamEd សាកលវិទ្យាល័យបញ្ញាសាស្រ្ត (PUC) សាកលវិទ្យាល័យវេស្ទើន ឥឡូវនេះគឺជាសាកលវិទ្យាល័យសាជីវកម្មរបស់យើង។
     
  • លក្ខខណ្ឌផលិតផល
    • ប្រភេទរូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក
    • រយៈពេល៖​ រហូតដល់ ៨ ឆ្នាំ
    • ទំហំឥណទាន៖​ រហូតដល់ ១០០% នៃតំលៃសិក្សា ឬ អតិបរមា ២០.០០០ ដុល្លារអាមេរិក
    • អត្រាការប្រាក់៖ ចាប់ពី ១២% រហូតដល់ ១៨% ក្នុងមួយឆ្នាំ
    • របៀបបង់សង៖ ការសងតែការប្រាក់កំឡុងពេលសិក្សា(រយៈពេលអនុគ្រោះប្រាក់ដើមរហូតដល់៤ឆ្នាំ)
    • របៀបបញ្ចេញឥណទាន៖ បញ្ចេញឥណទានទាំងមូល ឬបញ្ចេញឥណទានតាមឆ្នាំ យោងតាមវិក័យបត្តរបស់សាកលវិទ្យាល័យ

អត្ថប្រយោជន៍

  • ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ផ្តល់ជូនដោយធនាគារ
  • ផ្តល់ជូនកម្ចីសម្រាប់ទាំងការចំណាយលើថ្លៃសិក្សា និងសម្ភារសិក្សាផ្សេង
  • មិនតម្រូវទ្រព្យធានា
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង
  • ការសងត្រឡប់មានភាពបត់បែន

របៀបបើកគណនី

ដើម្បីជួយអ្នកឱ្យទទួលបានឥណទានទៅតាមតម្រូវការរបស់អ្នកយើងបានរៀបចំដំណើរការស្នើសុំដែលមានភាពសាមញ្ញ ដើម្បីធានាថាអ្នកទទួលបានថវិកាយ៉ាងឆាប់រហ័ស។ អ្នកអាចស្នើឥណទានបានដូចខាងក្រោមនេះ៖

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើឥណទានជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ 
  • បំពេញទម្រង់ស្នើឥណទាន។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ