ឥណទានពលករ

ជាឥណទានផ្ដល់ជូនដើម្បីជួយ​គាំទ្រផ្នែកហិរញ្ញវត្ថុដល់ពលករខ្មែរ ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបាននូវទំហំឥណទានដ៏សមស្រប ជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ ក្នុងគោលបំណងចំណាយបំពេញឯកសារ និងសេវាកម្មផ្សេងៗ។

ស្នើឥណទានឥឡូវនេះ​

ព័ត៌មានលម្អិត

  • លក្ខខណ្ឌសម្រាប់អ្នកខ្ចី
    • ដើម្បីដាក់ពាក្យស្នើសុំឥណទាននេះ លោកអ្នកគ្រាន់តែបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
    • អាយុ៖ ចាប់ពី ១៨ ឆ្នាំ ដល់ ៦៥ ឆ្នាំ។
    • កិច្ចសន្យាការងារ៖ ត្រូវមានកិច្ចសន្យាការងារច្បាស់លាស់ ដែលទទួល
      ស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សម្រាប់ទាំងពលករជំនាញ ឬកម្មសិក្សាការី)។
    • លិខិតឆ្លងដែន៖ ត្រូវមានលិខិតឆ្លងដែន (Passport) ដែលមានសុពលភាពយ៉ាងតិច ៣ ខែ បន្ទាប់ពីកាលបរិច្ឆេទបញ្ចប់ការសងឥណទាន។
    • អ្នកខ្ចីរួម៖ ត្រូវមានអ្នកខ្ចីរួមម្នាក់ (ប្តី/ប្រពន្ធ ឬសមាជិកគ្រួសារដែលរស់នៅក្នុងបន្ទុកជាមួយគ្នា)។
    • ទ្រព្យបញ្ចាំ៖ មិនត្រូវការទ្រព្យបញ្ចាំ (ប្លង់ដី ឬផ្ទះ) នោះទេ។
  • លក្ខខណ្ឌផលិតផល
    • រូបិយប័ណ្ណ  ប្រាក់ដុល្លារ (USD)
    • ទំហំឥណទាន  រហូតដល់ ៥.០០០ ដុល្លារ អាមេរិក
    • ប្រភេទឥណទាន  ឥណទានណាណូ និងឥណទានខ្នាតតូចបំផុត
    • រយៈពេលឥណទាន  រហូតដល់ ២៤ខែ  
    • អត្រាការប្រាក់  ០,៧១% ក្នុង ១ខែ ឬ ៨,៥០% ក្នុង ១ឆ្នាំ
    • សោហ៊ុយសេវាឥណទាន  លើកលែងសោហ៊ុយឥណទាន សោហ៊ុយត្រួតពិនិត្យ CBC និង សោហ៊ុយទូទាត់សងរំលស់ដោយផ្នែក ឬទាំងស្រុងមុនកាលកំណត់
    • របៀបសងប្រាក់  បង់រំលស់ប្រចាំខែនៃប្រាក់ដើម និងការប្រាក់

របៀបបើកគណនី

ដើម្បីជួយអ្នកឱ្យទទួលបានឥណទានទៅតាមតម្រូវការរបស់អ្នកយើងបានរៀបចំដំណើរការស្នើសុំដែលមានភាពសាមញ្ញ ដើម្បីធានាថាអ្នកទទួលបានថវិកាយ៉ាងឆាប់រហ័ស។ អ្នកអាចស្នើឥណទានបានដូចខាងក្រោមនេះ៖

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើឥណទានជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
  • បំពេញទម្រង់ស្នើឥណទាន។

ឯកសារតម្រូវសម្រាប់បើកគណនី

  • ឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព (អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬសៀវភៅគ្រួសារ)
  • ឯកសារបញ្ជាក់អាសយដ្ឋានបច្ចុប្បន្ន (សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រអាពាហ៍ពិពាហ៍)
  • កិច្ចសន្យាការងារ ដែលបានទទួលស្គាល់ដោយក្រសួង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ពលករ ឬសិក្ខាកាមទៅបម្រើការងារនៅបរទេស
  • ឯកសារគាំទ្រផ្សេងៗ តាមការកំណត់របស់ធនាគារនៅពេលចាំបាច់

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ