ការផ្ទេរប្រាក់តាម ប្រព័ន្ធរីបផល

ទទួលយកបទពិសោធន៍ថ្មីនៃសេវាធនាគារជាមួយ ការផ្ទេរប្រាក់តាមប្រព័ន្ធរីបផល។ ដំណើរការដោយបច្ចេកវិទ្យា Distributed Ledger (Blockchain) ដ៏ទំនើប សេវាកម្មនេះអនុញ្ញាតឱ្យអ្នកផ្ទេរប្រាក់ទៅក្រៅប្រទេសបានភ្លាមៗ ២៤ម៉ោង ក្នុងតម្លៃសមរម្យជាងការផ្ទេរតាមបែបប្រពៃណី។

លេខទំនាក់ទំនង
 

ព័ត៌មានលម្អិត

ការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធរីបផល គឺជាប្រព័ន្ធផ្ទេរប្រាក់រហ័ស និងទូទាត់ភ្លាមៗ ដែលរួមមានទាំងការដោះដូររូបិយប័ណ្ណ និងបណ្តាញផ្ទេរប្រាក់ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Ripple Labs Inc។ វាត្រូវបានបង្កើតឡើងដោយប្រព័ន្ធចែកចាយ open-source protocol និងនាំយកមកនូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដ៏ទំនើបរបស់ Block-chain ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ និងការទូទាត់ភ្លាមៗ ហើយតម្លៃសេវាទូទាត់នៃប្រតិបត្តិការស្ទើតែឥតគិតថ្លៃ។ ជាមួយនឹងសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់រីបផលពីធនាគារ អេស ប៊ី អាយ (ខេមបូឌា) អ្នកនឹងទទួលបានបទពិសោធន៍ថ្មីប្រកបដោយសុវត្ថិភាពខ្ពស់​ រហ័សទាន់ចិត្តជាមួយថ្លៃសេវាទាបបំផុត។ ទឹកប្រាក់របស់អ្នកនឹងត្រូវផ្ទេរទៅដោយផ្ទាល់ទៅក្នុងគណនីធនាគារបស់អ្នកទទួលផលត្រឹមរយៈពេលតិចជាងមួយម៉ោងតែប៉ុណ្ណោះ។

អត្ថប្រយោជន៍

  • ការទូទាត់ត្រូវបានបញ្ចប់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មិនមែនចំណាយពេលរាប់ថ្ងៃនោះទេ ដែលអនុញ្ញាតឱ្យអ្នកទទួលអាចប្រើប្រាស់សាច់ប្រាក់បានភ្លាមៗ។
  • កាត់បន្ថយការចំណាយលើប្រតិបត្តិការបានយ៉ាងច្រើន បើធៀបនឹងការផ្ទេរតាមប្រព័ន្ធផ្សេងៗ ដោយសារប្រសិទ្ធភាពនៃបច្ចេកវិទ្យា Blockchain។
  • អ្នកអាចតាមដានស្ថានភាពនៃការផ្ទេរប្រាក់របស់អ្នកបានគ្រប់ជំហាន ចាប់តាំងពីពេលផ្ទេរ រហូតដល់ដៃអ្នកទទួល។

ការណែនាំអំពីការប្រើប្រាស់

  • ការផ្ទេរប្រាក់តាមរយៈប្រព័ន្ធរីបផល ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនភាពរហ័សទាន់ចិត្ត និងគ្មានភាពស្មុគស្មាញ។ សូមអនុវត្តតាមការណែនាំលម្អិតខាងក្រោម ដើម្បីចាប់ផ្តើមប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិរបស់អ្នកភ្លាមៗ ដោយធានាថាប្រាក់របស់អ្នកនឹងទៅដល់គោលដៅដោយសុវត្ថិភាព និងមិនមានការយឺតយ៉ាវជាមួយស្វីសកូដ របស់ធនាគារ SBHRKHPP។

ការផ្ទេរប្រាក់ចេញតាមប្រព័ន្ធរីបផល (Ripple)

  • Payment is now available in VND and USD for the beneficiary in Vietnam.
រូបិយប័ណ្ណចំនួនទឹកប្រាក់កម្រៃសេវា (1)
USD / VND<= ៥.០០០​ ដុល្លារ (សមមូល វៀតណាមដុង)១៥​ ដុល្លារ

ចំណុចសំខាន់:

  • ចំនួនទឹកប្រាក់អតិបរិមាក្នុងមួយថ្ងៃ ១០.០០០,០០ ដុល្លារ (សមមូល វៀតណាមដុង)​ សម្រាប់អតិថិជនម្នាក់
  • ចំនួនទឹកប្រាក់ផ្ទេរ និងកម្រៃសេវា ត្រូវបានគិតជាប្រាក់ដុល្លារ ដោយប្រើអត្រាប្តូរប្រាក់ ដុល្លារ ជាមួយ វៀតណាមដុង

(1) កម្រៃសេវា១៥.០០ដុល្លារ រួមមាន១០.០០ ដុល្លារជាថ្លៃសេវាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បូកថ្លៃសេវាចាំបាច់ ៥.០០ ដុល្លារ 

  • ពាក្យស្នើសុំការផ្ទេរប្រាក់ក្រៅប្រទេស (ទាញយក)
  • ពាក្យស្នើសុំកែប្រែ តាមដាន និង បញ្ចប់ការផ្ទេរប្រាក់ចេញ (ទាញយក)

ធនាគារដៃគូ

  • ការផ្ទេរប្រាក់ទៅប្រទេសវៀតណាម ជារូបិយប័ណ្ណវៀតណាមដុង នឹងត្រូវដំណើរការតាមរយៈធនាគារដៃគូរបស់យើងដើម្បីសម្រួលដល់ការផ្ទេរប្រាក់ទៅ បានយ៉ាងឆាប់រហ័ស។
រូបិយប័ណ្ណឈ្មោះធនាគារស្វីសកូដ
USD/VNDTienphong Commercial Joint Stock Bank Vietnam ((TP Bank)TPBVVNVX

វិធីផ្ទេរប្រាក់

  • សូមអញ្ជើញទៅកាន់សាខាធនាគារដែលនៅជិតលោកអ្នក។យកអត្តសញ្ញាណប័ណ្ណច្បាប់ដើម (សម្រាប់ជនជាតិខ្មែរ) ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពល (សម្រាប់ជនបរទេស)។
  • សូមបំពេញទម្រង់បែបបទផ្ទេរប្រាក់ និងប្រគល់ទៅឱ្យបុគ្គលិកជាមួយទឹកប្រាក់ត្រូវផ្ទេរ និងថ្លៃសេវាផ្ទេរ។
  • លោកអ្នកនឹងទទួលបានលេខកូដផ្ទេរ ដើម្បីប្រគល់ឱ្យអ្នកដែលត្រូវទទួលប្រាក់។

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាហិរញ្ញវត្ថុពាណិជ្ជកម្មដែលពាក់ព័ន្ធ