សេវាធនាគារចល័ត

គ្រប់គ្រងហិរញ្ញវត្ថុ ផ្ទេរប្រាក់ និងទូទាត់វិក្កយបត្រ បានយ៉ាងងាយស្រួល និងសុវត្ថិភាព ផ្ទាល់ពីទូរសព្ទដៃរបស់អ្នក។

ព័ត៌មានលម្អិត

ទទួលយកបទពិសោធន៍នៃសេវាធនាគារដ៏ទំនើបជាមួយកម្មវិធីធនាគារចល័តរបស់យើងដែល ត្រូវបានបង្កើតឡើងដើម្បីបំពេញនូវតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក។ មិនថាអ្នកនៅផ្ទះ នៅកន្លែងធ្វើការ ឬកំពុងធ្វើដំណើរ អ្នកអាចចូលប្រើគណនីបាន ២៤ម៉ោងលើ៧ថ្ងៃ ប្រកបដោយសុវត្ថិភាពខ្ពស់។ មិនបាច់ចំណាយពេលទៅកាន់សាខា មិនស្មុគស្មាញ នោះគឺជាសេវាធនាគារចល័តដ៏ឆ្លាតវៃរបស់យើង។

អត្ថប្រយោជន៍

  • ពិនិត្យសមតុល្យគណនី និងប្រវត្តិប្រតិបត្តិការបានភ្លាមៗ មិនថាយប់ ឬថ្ងៃ។
  • ផ្ទេរប្រាក់ទៅកាន់គណនី អេស ប៊ី អាយ (ខេមបូឌា) ឬធនាគារក្នុងស្រុកផ្សេងទៀតបានយ៉ាងងាយស្រួល។
  • ការពារដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងការចូលប្រើដោយស្កេនមុខ ឬក្រយៅដៃដើម្បីផ្ដល់ទំនុកចិត្តជូនអ្នក។

មុខងារសំខាន់ៗ

សេវាធនាគារចល័តតាមទូរសព្ទដៃរបស់យើងផ្តល់ជូនអ្នកនូវការប្រើប្រាស់គណនីប្រកបដោយសុវត្ថិភាព ២៤ម៉ោង លើ ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកអាចពិនិត្យសមតុល្យគណនី ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ការបើកគណនីធនាគារ

ការបើកគណនីធនាគារ

ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ អ្នកអាចបើកគណនីធនាគារដំបូងរបស់អ្នកបានយ៉ាងងាយស្រួល តាមរយៈកម្មវិធី ធនាគារចល័ត អេស ប៊ី អាយ​ (ខេមបូឌា)។ នេះមានន័យថា អ្នកមិនចាំបាច់បំពេញឯកសារ មិនបាច់ទៅកាន់សាខាផ្ទាល់ និងមិនចាំបាច់រង់ចាំយូរនោះទេ។

បើកគណនីថ្មី

បើកគណនីថ្មី

រក្សាសាច់ប្រាក់របស់អ្នកឱ្យមានសុវត្ថិភាព ជាមួយអត្រាការប្រាក់ខ្ពស់បំផុតពី តាមរយៈកម្មវិធី ធនាគារចល័ត អេស ប៊ី អាយ​ (ខេមបូឌា) ។ ឥឡូវនេះ អ្នកអាចបើកគណនីសន្សំ ឬគណនីចម្រើនតាមបំណងបានភ្លាមៗ! គ្រាន់តែចូលទៅកាន់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ​ (ខេមបូឌា) រួចចុចលើពាក្យ 'បើកគណនីថ្មី' និងអនុវត្តតាមការណែនាំជាការស្រេច។

ប្រាក់បញ្ញើផ្លើស

ប្រាក់បញ្ញើផ្លើស

ទទួលបានអត្ថប្រយោជន៍ទ្វេដង! រីករាយជាមួយអត្រាការប្រាក់ខ្ពស់ រួមជាមួយការការពារលើធានារ៉ាប់រងបុគ្គល នៅពេលអ្នកបើកគណនីនេះ។ បើកគណនីឥឡូវនេះតាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ​ (ខេមបូឌា) ដោយគ្រាន់តែចុចលើពាក្យ 'ប្រាក់បញ្ញើផ្លើស' រួចអនុវត្តតាមជំហានងាយៗ។

គណនីបញ្ញើ

គណនីបញ្ញើ

ទទួលបានអត្រាការប្រាក់ខ្ពស់ នៅពេលអ្នកបើកគណនីប្រាក់បញ្ញើមានកាលកំណត់។ អ្នកអាចបើកបានភ្លាមៗ តាមរយៈកម្មវិធីតាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ​ (ខេមបូឌា) ដោយគ្រាន់តែចុចលើពាក្យ 'គណនីបញ្ញើ' រួចអនុវត្តតាមជំហានងាយៗ។

បណ្ណ

បណ្ណ

ទទួលយកបទពិសោធន៍នៃភាពងាយស្រួលបំផុតក្នុងការគ្រប់គ្រងធនាគាររបស់អ្នកដោយមិនចាំបាច់ទៅសាខា។ ជាមួយកម្មវិធីទូរសព្ទដៃរបស់យើងអ្នកអាតាមដានរាល់ប្រតិបត្តិការកាតបានភ្លាមៗ កែប្រែការកំណត់សុវត្ថិភាព និងប្រើប្រាស់សេវាកម្មកាតជាច្រើនទៀត។ វាអនុញ្ញាតឱ្យអ្នកគ្រប់គ្រងការចំណាយ និងសុវត្ថិភាពបណ្ណបានដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឥណទាន

ឥណទាន

ការគ្រប់គ្រងឥណទានមិនមែនជារឿងស្មុគស្មាញទៀតទេ ជាមួយកម្មវិធីធនាគារចល័តរបស់យើង អ្នកអាចតាមដានស្ថានភាពនៃការសងប្រាក់កម្ចីបានយ៉ាងរលូន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ មិនថាអ្នកចង់ពិនិត្យកាលបរិច្ឆេទបង់ប្រាក់បន្ទាប់ មើលសមតុល្យដែលនៅសល់ ឬពិនិត្យមើលប្រវត្តិបង់ប្រាក់កន្លងមកនោះទេ ព័ត៌មានទាំងអស់មាននៅក្នុងដៃរបស់អ្នក ដែលផ្តល់នូវតម្លាភាព និងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ផ្ទេរប្រាក់

ផ្ទេរប្រាក់

សម្រាប់ការផ្ទេរប្រាក់ អ្នកអាចធ្វើការផ្ទេរទៅកាន់មិត្តភក្តិ ឬដៃគូអាជីវកម្មបានយ៉ាងរហ័ស និងងាយស្រួលតាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ​ (ខេមបូឌា) ដោយមិនចាំបាច់មកកាន់សាខាផ្ទាល់។ លើសពីនេះ អ្នកក៏អាចពិនិត្យមើលប្រវត្តិតុល្យការ ពិនិត្យរបាយការណ៍ធនាគារ និងធ្វើការផ្ទេរប្រាក់ដូចជា គណនីធនាគារ, អេស ប៊ី អាយ​ (ខេមបូឌា) , បាគង, ការផ្ទេរប្រាក់អន្តរជាតិ, ភ្នាក់ងារ លីហួរ ជាលេខកូដ 9 ខ្ទង់។

បញ្ចូលកាតទូរសព្ទ

បញ្ចូលកាតទូរសព្ទ

លែងបារម្ភរឿងអស់លុយទូរសព្ទ ឬដាច់អ៊ីនធឺណិតពាក់កណ្តាលទីទៀតហើយ។ សេវាបញ្ចូលលុយទូរសព្ទរបស់យើងជួយអ្នកដោយមិនបាច់ទៅរកទិញកាតកោសនៅខាងក្រៅ។ មិនថាបញ្ចូលជូនខ្លួនឯង ឬបញ្ចូលជូនក្រុមគ្រួសារ និងមិត្តភក្តិនោះទេ អ្នកអាចធ្វើការបញ្ចូលប្រាក់បានភ្លាមៗ ដោយកាត់ចេញពីគណនីធនាគារផ្ទាល់តែម្តង ដើម្បីធានាថាអ្នកនៅតែអាចរក្សាទំនាក់ទំនងបាន 24ម៉ោងលើ24ម៉ោង។

ការទូទាត់វិក្កយបត្រ

ការទូទាត់វិក្កយបត្រ

មិនបាច់ចំណាយពេលក្នុងការទៅបង់ប្រាក់នៅតាមបញ្ជរ ឬការប្រើប្រាស់កម្មវិធីច្រើនដើម្បីគ្រាន់តែបង់វិក្កយបត្រប្រចាំខែ។ សេវាទូទាត់វិក្កយបត្ររបស់យើង ប្រមូលផ្តុំរាល់ការចំណាយចាំបាច់របស់អ្នកមកក្នុងកន្លែងតែមួយ ដូចជា ថ្លៃទឹក ភ្លើង អ៊ីនធឺណិត រហូត សេវាសាធារណៈ ដែលអ្នកអាចទូទាត់អ្វីៗគ្រប់យ៉ាងបានផ្ទាល់ពីទូរសព្ទដៃក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ មិនថាអ្នកនៅផ្ទះ ឬកំពុងធ្វើដំណើរ អ្នកនៅតែអាចគ្រប់គ្រងការចំណាយក្នុងផ្ទះបានយ៉ាងងាយស្រួល ជាមួយនឹងប្រព័ន្ធទូទាត់ភ្លាមៗ និងមានការបញ្ជាក់ត្រឹមត្រូវ។

KHQR

KHQR

ទទួលយកបទពិសោធន៍ថ្មីនៃការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ជាមួយ KHQR ដែលជាស្តង់ដារ QR Code ជាតិ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។ មិនថាអ្នកកំពុងទិញទំនិញនៅផ្សារទំនើប ញ៉ាំអាហារនៅភោជនីយដ្ឋាន ឬចែករំលែកការចំណាយជាមួយមិត្តភក្តិកម្មវិធីទូរសព្ទរបស់យើងអនុញ្ញាតឱ្យអ្នកធ្វើប្រតិបត្តិការយ៉ាងរលូនជាមួយអតិថិជនពីគ្រប់ធនាគារក្នុងប្រទេសកម្ពុជា។ មិនបាច់គិតរឿងសាច់ប្រាក់ និងលេខគណនីវែងៗគ្រាន់តែស្កេន បញ្ជាក់ការទូទាត់ ជាការស្រេច។

ការផ្តល់ជូនពិសេស

ការផ្តល់ជូនពិសេស

កម្មវិធីទូរសព្ទធនាគារចល័ត មិនត្រឹមតែប្រើការគ្រប់គ្រងគណនីប៉ុណ្ណោះទេ តែជាលិខិតដែលផ្តល់នូវសិទ្ធិពិសេសសម្រាប់អ្នក។ យើងបានសហការជាមួយដៃគូពាណិជ្ជកម្មរាប់រយហាងដែលមានដូចជាភោជនីយដ្ឋានល្បីៗ និងហាងកាហ្វេ រហូតដល់ហាងសម្លៀកបំពាក់ និងសណ្ឋាគារប្រណិត ដើម្បីនាំមកជូនអ្នកនូវការសន្សំសំចៃដ៏អស្ចារ្យ។ សូមចូលទៅកាន់ផ្នែក 'ការផ្តល់ជូនពិសេស' ជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកប្រូម៉ូសិនថ្មីៗដែលជួយឱ្យអ្នកចំណេញប្រាក់ ខណៈពេលដែលអ្នករីករាយនឹងការកម្សាន្តផ្សេងៗ។

របៀបប្រើមុខងារកម្មវិធីទូរសព្ទធនាគារចល័ត

គ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាមួយកម្មវិធី SBI Bank (Cambodia) Mobile។ រីករាយជាមួយបទពិសោធន៍ធនាគារដែលមានសុវត្ថិភាព រហ័ស និងងាយស្រួលបំផុតនៅនឹងដៃ ចាប់ពីការបើកគណនី រហូតដល់ការផ្ទេរប្រាក់ភ្លាមៗ។

សម្រាប់ព័ត៌មានបន្ថែម

សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាធនាគារចល័តតាមទូរសព្ទដែលមានភាពងាយស្រួល

ធ្វើការផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ និងគ្រប់គ្រងគណនីដោយភាពងាយស្រួលបំផុត។

សេវាធនាគារឌីជីថលផ្សេងៗ