KHQRសម្រាប់ពាណិជ្ជករដែលជាដៃគូរបស់យើងត្រូវបានបង្កើតឡើងដើម្បីសម្រួលឱ្យមានភាពងាយស្រួលជូនដល់អតិថិជនក្នុងការទូទាត់សាច់ប្រាក់នៅពេលដែលអតិថិជនទិញទំនិញអ្វីមួយដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងដៃនោះទេដោយជំនួសមកវិញក្នុងការប្រើប្រាស់កម្មវិធីទូរសព្ទដៃចល័តដើម្បីស្កេនទូទាត់សាច់ប្រាក់ជូនពាណិជ្ជករដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ ចំណែកពាណិជ្ជករទូទាត់របស់យើងនឹងមានភាពងាយស្រួលក្នុងការទទួលប្រាក់ ចំនេញពេលវេលាក៏ដូចជាទទួលបានអត្រាការប្រាក់ខ្ពស់ថែមទៀតផង។
បាគង គឺជាប្រព័ន្ធទូទាត់សាច់ប្រាក់ជំនាន់ថ្មីដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុញ្ញាតឱ្យលោកអ្នកផ្ទេរប្រាក់ និងទូទាត់តាមរយៈ KHQR ឆ្លងធនាគារបានភ្លាមៗ។
លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។