បាគង

មធ្យោបាយដ៏ងាយស្រួលបំផុត សម្រាប់ការផ្ទេរប្រាក់ឆ្លងធនាគារ និងទូទាត់ទំនិញនៅទូទាំងប្រទេស។

ទាញយកឥឡូវនេះ

ព័ត៌មានលម្អិត

បាគង គឺជាប្រព័ន្ធទូទាត់ប្រាក់តាមទូរសព្ទដៃ និងជាថ្នាលធនាគារជាតិនៃកម្ពុជាជំនាន់ចុងក្រោយបង្អស់ ដែលត្រូវបានផ្តួចផ្តើមឡើងដោយធនាគារជាតិនៃកម្ពុជា។ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) គឺជាសមាជិករបស់បាគង។ ក្រោមសមាជិកភាពនេះ អតិថិជនរបស់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) អាចធ្វើការផ្ទេរប្រាក់ (ផ្ញើ និងទទួល) រវាងកម្មវិធី ធនាគារចល័ត និងកម្មវិធីបាគង បានយ៉ាងងាយស្រួល, អាចផ្ទេរប្រាក់ឆ្លងធនាគារ (សមាជិកបាគង) ដោយរលូន និងអាចប្រើប្រាស់មុខងារស្កេន QR Code ដើម្បីធ្វើការទូទាត់ ឬទទួលប្រាក់ដោយមិនមានការគិតថ្លៃសេវាឡើយ។

ថ្លៃសេវា និងកម្រៃសេវាសម្រាប់ការផ្ទេរប្រាក់

ល.រប្រភេទប្រតិបត្តិការទំហំប្រតិបត្តិការចំនួនកំណត់ប្រចាំថ្ងៃតម្លៃ
ផ្ទេរប្រាក់ទៅគណនីបាគង
  • ≤ ១០.០០០ ដុល្លារ
  • ៤០.០០០.០០០ រៀល
  • ≤ ១០.០០០ ដុល្លារ
  • ៤០.០០០.០០០  រៀល
ឥតគិតថ្លៃ
ផ្ទេរប្រាក់ទៅធនាគារជាសមាជិកបាគង
  • ≤ ៥០.០០០ ដុល្លារ
  • ២០០.០០០.០០០ រៀល
  • ≤ ៥០.០០០ ដុល្លារ
  • ២០០.០០០.០០០ រៀល
ឥតគិតថ្លៃ
  • ឥតគិតថ្លៃសម្រាប់ប្រតិបត្តិការផ្ទេរចូល
  • ឥតគិតថ្លៃរាល់ប្រតិបត្តិការផ្ទេរចេញ

ការដាក់ប្រាក់ និងដកប្រាក់ ពីគណនីបាគង

អតិថិជនបាគងទាំងអស់ អាចមក ដកប្រាក់ និងដាក់ប្រាក់ ពីគណនីបាគងដោយប្រើប្រាស់ KHQR នៅគ្រប់សាខាទាំងអស់ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ដែលនៅជិតលោកអ្នកបំផុត។

ល.រប្រភេទប្រតិបត្តិការទំហំប្រតិបត្តិការចំនួនកំណត់ប្រចាំថ្ងៃតម្លៃ
ការដាក់ប្រាក់
  • ≤ USD ២.៥០០ ដុល្លារ
  • ១០.០០០.០០០ រៀល
  • ≤ USD ២.៥០០ ដុល្លារ
  • ១០.០០០.០០០ រៀល
ឥតគិតថ្លៃ
ការដកប្រាក់
  • ≤ USD ២.៥០០ ដុល្លារ
  • ១០.០០០.០០០ រៀល
  • ≤ USD ២.៥០០ ដុល្លារ
  • ១០.០០០.០០០ រៀល
ឥតគិតថ្លៃ

អត្ថប្រយោជន៍

  • ផ្ញើ និងទទួលប្រាក់បានភ្លាមៗរវាងធនាគារជាសមាជិកទាំងអស់ក្នុងប្រទេសកម្ពុជា។
  • រីករាយជាមួយការទូទាត់ និងការផ្ទេរប្រាក់ដោយមិនចាំបាច់ចំណាយលើថ្លៃសេវាផ្សេងៗ។
  • ទូទាត់ប្រាក់បានយ៉ាងរហ័សនៅតាមហាងទំនិញរាប់ពាន់កន្លែងទូទាំងប្រទេសតាមរយៈ KHQR។
  • បច្ចេកវិទ្យាខ្ពស់ដែលជួយការពាររាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នកឱ្យមានសុវត្ថិភាពបំផុត។
  • អាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈទូរស័ព្ទដៃរបស់លោកអ្នក។

មុខងារសំខាន់ៗ

បទពិសោធន៍នៃការផ្ទេរប្រាក់ឆ្លងធនាគារបានភ្លាមៗ និងការទូទាត់តាម QR កូដយ៉ាងងាយស្រួលនៅទូទាំងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធបាគងដែលមានស្រាប់នៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ អេស ប៊ី អាយ (ខេមបូឌា)

ការផ្ទេរប្រាក់ភ្លាមៗ

ការផ្ទេរប្រាក់ភ្លាមៗ

ផ្ទេរប្រាក់បានភ្លាមៗរវាងធនាគារ អេស ប៊ី អាយ (ខេមបូឌា) និងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតដែលជាសមាជិកបាគង។

ការទូទាត់តាម KHQR

ការទូទាត់តាម KHQR

ស្កេនទូទាត់ប្រាក់តាម KHQR នៅតាមហាងទំនិញ ឬទទួលការផ្ទេរប្រាក់បានយ៉ាងងាយស្រួល ទោះបីជាប្រើប្រាស់ធនាគារផ្សេងគ្នាក៏ដោយ។

ការទូទាត់ឆ្លងដែន

ការទូទាត់ឆ្លងដែន

ផ្ដល់ភាពងាយស្រួលក្នុងការទូទាត់ ឬផ្ទេរប្រាក់ទៅកាន់បណ្តាប្រទេសជិតខាងដែលជាដៃគូសហការតាមរយៈបណ្តាញបាគង។

ប្រវត្តិកត់ត្រា និងបង្កាន់ដៃអេឡិចត្រូនិក

ប្រវត្តិកត់ត្រា និងបង្កាន់ដៃអេឡិចត្រូនិក

ត្រួតពិនិត្យរាល់ប្រវត្តិចំណាយ និងទទួលបានបង្កាន់ដៃឌីជីថលរាល់ពេលដែលប្រតិបត្តិការបានជោគជ័យ។

របៀបប្រើមុខងារកម្មវិធីបាគង

បាគង គឺជាប្រព័ន្ធទូទាត់សាច់ប្រាក់ជំនាន់ថ្មីដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុញ្ញាតឱ្យលោកអ្នកផ្ទេរប្រាក់ និងទូទាត់តាមរយៈ KHQR ឆ្លងធនាគារបានភ្លាមៗ។

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាធនាគារចល័តតាមទូរសព្ទដែលមានភាពងាយស្រួល

ធ្វើការផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ និងគ្រប់គ្រងគណនីដោយភាពងាយស្រួលបំផុត។

សេវាធនាគារឌីជីថលផ្សេងៗ