ឥណទានពាណិជ្ជកម្ម

ពង្រីកទំហំអាជីវកម្មរបស់អ្នកជាមួយដំណោះស្រាយឥណទានពាណិជ្ជកម្មរបស់យើង។ មិនថាអ្នកត្រូវការទុនបង្វិលដើម្បីដំណើរការអាជីវកម្មប្រចាំថ្ងៃ ត្រូវការទុនដើម្បីពង្រីក
ហេដ្ឋារចនាសម្ព័ន្ធ ឬទុនដើម្បីទិញទ្រព្យសកម្មថ្មីៗនោះទេ ឥណទានពាណិជ្ជកម្មរបស់យើងនឹងផ្តល់ជូននូវទំហំហិរញ្ញវត្ថុទៅតាមតម្រូវការរបស់អ្នក។ យើងផ្តល់ជូននូវយុទ្ធសាស្ត្រហិរញ្ញប្បទានដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីឱ្យសមស្របទៅនឹងរដូវកាលនៃអាជីវកម្ម និងគោលដៅរយៈពេលវែងរបស់អ្នក។

ស្នើឥណទានឥឡូវនេះ​

អតិថិជនសក្តានុពល និងប្រភេទអាជីវកម្ម៖

  • អាជីវកម្មខ្នាតតូច និងមធ្យម និងរូបវន្តបុគ្គលដែលធ្វើប្រតិបត្តិការអាជីវកម្មស្របច្បាប់ក្រោមបទប្បញ្ញត្តិក្នុងស្រុកនៅកម្ពុជា។ ប្រភេទនៃអង្គភាពអាជីវកម្មមានដូចជា៖
    • ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់
    • ក្រុមហ៊ុនដៃគូអាជីវកម្ម
    • ក្រុមហ៊ុនអាជីព
    • សហគ្រាសឯកបុគ្គល
    • ស្ថាប័នហិរញ្ញវត្ថុ
    • រូបវន្តបុគ្គល

លក្ខណៈពិសេសនៃផលិតផល

  • រូបិយប័ណ្ណផ្សេងៗ៖ KHR, USD, THB
  • ទំហំឥណទាន៖ ចាប់ពី ២០០ ដុល្លារឡើងទៅ
  • អត្រាទាបបំផុត៖ ៨,៥% (អាចចរចារ)
  • រយៈពេលឥណទានយូរបំផុត ១០ឆ្នាំ
  • របៀបទូទាត់ប្រាក់មានលក្ខណៈបត់បែន៖ (ការបង់ការប្រាក់ និងប្រាក់ដើមថេរ រៀងរាល់ខែ (EMI) ឬ ការបង់ប្រាក់ដើមថេរ រៀងរាល់ខែ (EMP)
  • មូលនិធិហិរញ្ញប្បទាន
  • ទ្រព្យដាក់បញ្ចាំ៖
    • ប្លង់រឹង៖ ទំហំឥណទានអតិបរមា ៧០%នៃតម្លៃទ្រព្យដែលមានដី និងសំណង់ និង ៦០%នៃតម្លៃទ្រព្យដែលជាដីទំនេរ ឬដីកសិកម្ម
    • ប្លង់ទន់៖ ទំហំឥណទានអតិបរមា ៥០%នៃតម្លៃទ្រព្យដែលមានដី និងសំណង់ និង៤០%នៃតម្លៃទ្រព្យដែលជាដីទំនេរ ឬដីកសិកម្ម។ ប្លង់ទន់ជាប្លង់ដែលចេញដោយខណ្ឌ។

អត្ថប្រយោជន៍

  • ទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់សមរម្យ ដែលជួយកាត់បន្ថយចំណាយដើមទុន និងបង្កើនប្រាក់ចំណេញ។
  • ទទួលបានទំហំទឹកប្រាក់កម្ចីខ្ពស់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃអាជីវកម្មរបស់អ្នក។
  • ជម្រើសនៃការបង់សងត្រូវបានរៀបចំឡើង ដើម្បីឱ្យស្របទៅនឹងលំហូរសាច់ប្រាក់ និងលទ្ធភាពហិរញ្ញវត្ថុរបស់អាជីវកម្ម។
  • ដំណើរការវាយតម្លៃដ៏ច្បាស់លាស់របស់យើងជួយឱ្យអ្នកទទួលបានទុនទាន់ពេលវេលា។
  • ទទួលបានការប្រឹក្សាយោបល់និងសេវាកម្មយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកឥណទានរបស់យើង។

របៀបបើកគណនី

  • ដើម្បីជួយអ្នកឱ្យទទួលបានឥណទានទៅតាមតម្រូវការរបស់អ្នកយើងបានរៀបចំដំណើរការស្នើសុំដែលមានភាពសាមញ្ញដើម្បីធានាថាអ្នកទទួលបានថវិកាយ៉ាងឆាប់
    រហ័ស។ អ្នកអាចស្នើឥណទានបានដូចខាងក្រោមនេះ៖
    • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើឥណទានជាមួយបុគ្គលិករបស់យើង។
    • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
    • បំពេញទម្រង់ស្នើឥណទាន។

ឯកសារតម្រូវសម្រាប់បើកគណនី

  • អត្តសញ្ញាណប័ណ្ណជាតិ ឬ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណមន្ត្រីរាជការ ឬស៊ីវិលដែលមានសុពលភាព។
  • សៀវភៅគ្រួសារ ឬ លិខិតបញ្ជាក់ទីលំនៅ។
  • ភស្តុតាងបញ្ជាក់ប្រាក់ចំណូល ឬសកម្មភាពអាជីវកម្ម (ឧ. ប័ណ្ណប្រាក់ខែ លិខិតបញ្ជាក់ការងារ អាជ្ញាប័ណ្ណអាជីវកម្ម ឬរបាយការណ៍ប្រាក់ចំណូល)។
  • ឯកសារទ្រព្យដាក់ធានា (ច្បាប់ដើម)។
  • ឯកសារគាំទ្រផ្សេងៗ តាមការកំណត់របស់ធនាគារនៅពេលចាំបាច់។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ