អ្នកអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីសជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបាន។ អ្នកនឹងទទួលបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និងរហ័ស ជាមួយកម្រៃសេវាទាបបំផុត។ សេវាកម្មផ្ទេរប្រាក់នេះមាននៅគ្រប់សាខារបស់ធនាគារយើងខ្ញុំទូទាំងប្រទេស។ ការផ្ទេរប្រាក់តាមរយៈប្រព័ន្ធស្វីស សាច់ប្រាក់របស់លោកអ្នក នឹងត្រូវផ្ទេរទៅ គណនីអ្នកទទួលផលដោយផ្ទាល់ បានយ៉ាងឆាប់រហ័ស នឹងប្រកបដោយសុវត្ថិភាព តាមរយៈធនាគារដៃគូទំនាក់ទំនងធំៗជាច្រើននៅជុំវិញពិភពលោក។
នាពេលបច្ចុប្បន្ននេះ អ្នកអាចធ្វើការផ្ទេរប្រាក់ចេញបានតាមរយៈបញ្ជរបេទ្បា ឬ តាមរយៈកម្មវីធីធនាគារចល័តក្នុងទូរសព្ទដៃដោយប្រើលេខកូតស្វីសរបស់ធនាគារ SBHRKHPP.
វីធីផ្ទេរប្រាក់
ការផ្ទេរប្រាក់ចេញក្រៅប្រទេសគឺត្រូវបានទូទាត់ពីអ្នកផ្ទេរប្រាក់ហើយផ្ញើទៅអ្នកទទួលផលដោយតម្រូវឱ្យមានគណនីជាមួយធនាគារផ្សេងទៀតនៅក្រៅប្រទេស។ អ្នកអាចធ្វើការផ្ទេរប្រាក់ជាមួយរូបិយប័ណ្ណច្រើនប្រភេទ ទៅកាន់ប្រទេសផ្សេងៗ ជាមួយនឹងអត្រាប្តូរប្រាក់ដែលល្អបំផុត។
| 1. ដុល្លារអាមេរិក | 2. ថៃបាត | 3. ដុល្លារសិង្ហបុរី | 4.យ័នចិន | 5. ដុងវៀតណាម | 6. រីងហ្គីតម៉ាឡេស៊ី |
|---|
ធនាគារអ្នកទទួលផលនឹងទទួលចំនួនទឹកប្រាក់ពេញលេញដែលអ្នកបានផ្ទេរទៅឱ្យ។ ក្នុងករណីបែបនេះ ថ្លៃសេវាបន្ថែមនឹងត្រូវអនុវត្តសម្រាប់អ្នកផ្ទេរ។
យើងមានដៃគូសហការជាមួយធនាគារជាច្រើនដែលផ្តល់ជូននូវសេវាផ្ទេរប្រាក់ចូលពីធនាគារផ្សេងៗនៅក្រៅប្រទេស ចូលមកគណនី ទាំងឯកត្តបុគ្គល និង នីតិបុគ្គលតាមរយៈធនាគារអន្តរការី។
អ្នកទទួលប្រាក់ត្រូវផ្តល់ព័ត៌មានចាំបាច់មួយចំនួនទៅឱ្យអ្នកផ្ញើរប្រាក់ ដើម្បីទទួលបាននូវសាច់ប្រាក់ ដែលផ្ញើរពីក្រៅប្រទេស រួមមានដូចខាងក្រោម៖
ចំពោះការផ្ទេរប្រាក់ចូល
| ល.រ | រូបិយប័ណ្ណ | ព័ត៌មានផ្ទេរប្រាក់ចូល | ប្រទេស |
|---|---|---|---|
| ១ | USD | ទាញយកឯកសារ | ទូទាំងពិភពលោក |
| ២ | SGD | ទាញយកឯកសារ | សិង្ហបុរី |
| ៣ | VND | ទាញយកឯកសារ | វៀតណាម |
| ៤ | THB | ទាញយកឯកសារ | ថៃ |
| ៥ | CNY | ទាញយកឯកសារ | ចិន |
| ប្រភេទ | រូបិយប័ណ្ណ | ទឹកប្រាក់ផ្ទេរ | កម្រៃសេវា |
|---|---|---|---|
| ការផ្ទេរប្រាក់ចូល | USD, THB, VND, CNY, SGD | មិនកំណត់ | កម្រៃសេវាមិនគិតថ្លៃ |
| Outward | USD, THB, VND, CNY, SGD, MYR | ១. ≤ ២០.០០០ ដុល្លារ(សមមូលនឹង THB VND CNY SGD MYR) |
|
| ២.> ២០.០០០ ដុល្លារ – ១០០.០០០ ដុល្លារ(សមមូលនឹង THB VND CNY SGD MYR) |
| ||
| ៣.> ១០០.០០០ ដុល្លារ(សមមូលនឹង THB VND CNY SGD MYR) |
|
| ល.រ | រូបិយប័ណ្ណ | ការកែប្រែ/ បញ្ឈប់ប្រតិបត្តិការ | កម្រៃរ៉ាប់រង (១) |
|---|---|---|---|
| ១ | USD, VND, CNY, SGD, MYR | ២៥ ដុល្លារ | ៣០ ដុល្លារ |
| ២ | THB | ១.០០០ បាត | ១.០០០ បាត |
ជាធម្មតាចំណាយពេល ២ ឬ ៣ថ្ងៃ នៃថ្ងៃធ្វើការ
មិនកំណត
លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។