ការផ្ទេរប្រាក់តាម ប្រព័ន្ធMoneyGram

MoneyGram គឺជាវិធីសាស្ត្រដ៏មានសុវត្ថិភាព និងប្រសិទ្ធិភាពមួយសម្រាប់ការផ្ទេរប្រាក់ទៅកាន់ ឬទទួលពីមនុស្សជាទីស្រលាញ់របស់អ្នក ក៏ដូចជាសម្រាប់ដៃគូរពាណិជ្ជកម្មជាច្រើនទៀតទូទាំងពិភពលោក ដែលធានាបានថាប្រាក់នឹងបានទៅដល់ដៃរបស់អ្នកទទួលដែលលោកអ្នកចង់ផ្ញើរដោយសុវត្ថិភាព និងឆាប់រហ័ស។

លេខទំនាក់ទំនង

ព័ត៌មានលម្អិត

ឥឡូវនេះ អ្នកអាចទទួលបានការប្រាក់ផ្ទេរដោយឥតគិតថ្លៃតាមរយៈ MoneyGram នៅពេលមកទទួលប្រាក់នៅតាមគ្រប់សាខារបស់ធនាគារទូទាំងប្រទេស។ លើសពីនេះ អតិថិជនក៏អាចផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតម្លៃសមរម្យទៅកាន់ប្រទេសជាង២០០ នៅទូទាំងពិភពលោក។ MoneyGram គិតកម្រៃសេវាទាបបំផុតនៅពេលដែលអ្នកមានបំណងក្នុងការផ្ញើប្រាក់ទៅកាន់នរណាម្នាក់។ សព្វថ្ងៃនេះ វត្តមានរបស់ MoneyGram ស្ថិតនៅស្ទើរតែគ្រប់ទីកន្លែងខណៈពេលដែលមានភ្នាក់ងារផ្ទេរប្រាក់មួយចំនួនកំពុងជួបការលំបាកក្នុងការផ្ដល់សេវានេះទៅកាន់អតិថិជន។

អត្ថប្រយោជន៍

  • MoneyGram ជួយអ្នកធ្វើការផ្ទេរប្រាក់ដោយឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់ រួមទាំងសេវាកម្មផ្សេងៗទៀតដូចជា៖ ផ្ទេរប្រាក់ទៅកាន់អតិថិជនជាសាច់ប្រាក់សុទ្ធ, ផ្ទេរទៅកាន់គណនីសន្សំរបស់អ្នកទទួលផល។
  • MoneyGram ជួយធ្វើឱ្យការទទួលប្រាក់ដែលបានផ្ទេរមកពីគ្រប់ទីកន្លែងកាន់តែងាយស្រួលជាងមុនជាមួយដៃគូររបស់ពួកយើងជាង ២០០ ប្រទេស និងទីកន្លែងផ្សេងៗជាច្រើនទៀត។
  • សេវាលឿនរហ័ស៖ ប្រាក់របស់អ្នកមាននៅគ្រប់ទីកន្លែងនៅពេលដែលត្រូវការដោយគ្រាន់តែចំណាយពេល១០នាទីប៉ុណ្ណោះ។
  • សេវាមានភាពងាយស្រួល៖ ជាមួយភ្នាក់ងារផ្ទេរប្រាក់ចំនួន ៣៥០.០០០ កន្លែងនៅជុំវិញពិភពលោក
  • សេវា MoneyGram តែងតែនៅជិតលោកអ្នកជានិច្ច។
  • អ្នកអាចប្រើសេវាផ្ទេរប្រាក់តាមប្រព័ន្ធ MoneyGram បានគ្រប់គ្នា។
  • ការបំពេញឯកសារងាយស្រួល៖ មកកាន់ធនាគារយើងខ្ញុំ និងបំពេញទម្រង់បែបបទដោយសាមញ្ញមួយ។
  • មិនគិតថ្លៃសេវាសម្រាប់ការទទួលប្រាក់តាមប្រព័ន្ធ MoneyGram។

ការណែនាំអំពីការប្រើប្រាស់

វិធីផ្ទេរប្រាក់

  • សូមអញ្ជើញទៅកាន់សាខាធនាគារដែលនៅជិតលោកអ្នក។យកអត្តសញ្ញាណប័ណ្ណច្បាប់ដើម (សម្រាប់ជនជាតិខ្មែរ) ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពល (សម្រាប់ជនបរទេស)។
  • សូមបំពេញទម្រង់បែបបទផ្ទេរប្រាក់ និងប្រគល់ទៅឱ្យបុគ្គលិកជាមួយទឹកប្រាក់ត្រូវផ្ទេរ និងថ្លៃសេវាផ្ទេរ។
  • លោកអ្នកនឹងទទួលបានលេខកូដផ្ទេរ ដើម្បីប្រគល់ឱ្យអ្នកដែលត្រូវទទួលប្រាក់។
  • ត្រឹមតែ 10នាទីប៉ុណ្ណោះអ្នកទទួល នឹងអាចដកប្រាក់ចេញបានពីគ្រប់សាខា MoneyGram។

វិធីទទួលប្រាក់

  • សូមឱ្យលោកអ្នកដែលផ្ទេរប្រាក់​ផ្តល់លេខកូដផ្ទេរមកកាន់អ្នកទទួលប្រាក់ ហើយលេខកូដផ្ទេរនេះនឹងជួយឱ្យទទួលប្រាក់បានលឿន។
  • សូមអញ្ជើញទៅកាន់សាខារបស់ធនាគារដែលនៅជិតអ្នក។ យកអត្តសញ្ញាណប័ណ្ណច្បាប់ដើម (សម្រាប់ជនជាតិខ្មែរ) ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពល (សម្រាប់ជនបរទេស)។
  • សូមបំពេញទម្រង់បែបបទទទួលប្រាក់ បន្ទាប់មកបង្ហាញអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នក នោះអ្នកនឹងទទួលបានប្រាក់។

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាហិរញ្ញវត្ថុពាណិជ្ជកម្មដែលពាក់ព័ន្ធ