ណាណូផ្លាស

គឺជាឥណទានបុគ្គលដែលរហ័ស និងងាយស្រួល បង្កើតឡើងដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់របស់អ្នក។ អាចផ្ទេរប្រាក់ទៅគណនីសន្សំពីគណនីឥណទានបានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈ កម្មវិធីធនាគារចល័តរបស់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី។

ស្នើឥណទានឥឡូវនេះ​

ព័ត៌មានលម្អិត

  • លក្ខខណ្ឌសម្រាប់អ្នកខ្ចី
    ឥណទាននេះសាកសមបំផុតសម្រាប់ បុគ្គលិកក្រុមហ៊ុន និងអតិថិជនរបស់ធនាគារ អេស ប៊ី អាយ ដែលត្រូវការសេរីភាពហិរញ្ញវត្ថុ និងភាពរហ័សទាន់ចិត្ត។ ប្រសិនបើលោកអ្នកនិយមប្រើប្រាស់សេវាធនាគារចល័ត និងត្រូវការសាច់ប្រាក់បន្ទាន់សម្រាប់ករណីអាសន្ន ការព្យាបាល ឬការទិញសម្ភារផ្ទាល់ខ្លួន ដោយមិនចាំបាច់ចំណាយពេលទៅកាន់សាខាធនាគារ នេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។
    • មានអាយុចាប់ពី ១៨ដល់ ៦៥ឆ្នាំ
    • ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព
    • ជាបុគ្គលិកកំពុងបំពេញការងារអចិន្រ្តៃយ៍មានប្រាក់បៀវត្សរ៍ចាប់ពី ៣០០ដុល្លារអាមេរិក (រូបិយប័ណ្ណសមមូល) ឡើងទៅ
    • មិនតម្រូវមានអ្នកធានា ឬទ្រព្យធានា
  • លក្ខខណ្ឌផលិតផល
    • រូបិយប័ណ្ណ៖ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក
    • ទំហំឥណទាន៖ រហូតដល់ ៥.០០០ ដុល្លារអាមេរិក
    • អត្រាការប្រាក់៖ ១៨% ក្នុង១ឆ្នាំ
    • តម្លៃសេវាឥណទាន៖ អាស្រ័យលើទំហំឥណទានដែលបានអនុម័ត
    • វិធីសាស្ត្រទូទាត់៖ របៀបសងប្រាក់មានភាពងាយស្រួល

អត្ថប្រយោជន៍

  • ទំហំឥណទានមានភាពបត់បែន​ ជាមួយអត្រាការប្រាក់សមរម្យ
  • បំពេញតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នកបានទាន់ចិត្ត និងមានប្រសិទ្ធភាព
  • អាចធ្វើប្រតិបត្តិការដកប្រាក់តាមទូរស័ព្ទដៃបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង
  • កញ្ចប់ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលប្រចាំឆ្នាំ ដែលមានទឹកប្រាក់ធានារហូតដល់ ១០.០០០ ដុល្លារអាមេរិក។

របៀបបើកគណនី

ដើម្បីជួយអ្នកឱ្យទទួលបានឥណទានទៅតាមតម្រូវការរបស់អ្នកយើងបានរៀបចំដំណើរការស្នើសុំដែលមានភាពសាមញ្ញ ដើម្បីធានាថាអ្នកទទួលបានថវិកាយ៉ាងឆាប់រហ័ស។ អ្នកអាចស្នើឥណទានបានដូចខាងក្រោមនេះ៖

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើឥណទានជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
  • បំពេញទម្រង់ស្នើឥណទាន។

ឯកសារតម្រូវសម្រាប់បើកគណនី

  • ឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព (អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬសៀវភៅគ្រួសារ)
  • ឯកសារបញ្ជាក់អាសយដ្ឋានបច្ចុប្បន្ន
  • របាយការណ៍ធនាគារដើម្បីបញ្ជាក់ចំណូល យ៉ាងតិច ៣ខែចុងក្រោយ
  • កាតការងារ ឬ កិច្ចសន្យាការងារ ឬលិខិតបញ្ជាក់ការងារ
  • ឯកសារគាំទ្រផ្សេងៗ តាមការកំណត់របស់ធនាគារនៅពេលចាំបាច់

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ