គណនីប្រាក់បញ្ញើផ្លើស

គណនីប្រាក់បញ្ញើផ្ញើសត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលចង់បង្កើនប្រាក់ចំណូល
ក្នុងអតិបរមា ព្រមទាំងទទួលបានសុវត្ថិភាពក្នុងពេលតែមួយ។ អ្នកនឹងទទួលបានអត្រាការ
ប្រាក់ខ្ពស់សម្រាប់ការសន្សំ រួមជាមួយការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលពីក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនស៊ូរេន (Ly Hour SBI Insurance)។

បើកគណនីឥឡូវនេះ

ព័ត៌មានលម្អិត 
ទំហំប្រាក់បញ្ញើ
(សមមូល ប្រាក់រៀល និងប្រាក់បាត)
តម្លៃបុព្វលាព បង់ប្រចាំឆ្នាំតម្លៃសំណងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលរយៈពេល
(ខែ)
អត្រាការប្រាក់
(ឆ្នាំ)
កម្រៃសេវាបញ្ចប់កិច្ចសន្យាមុនកាលកំណត់
៣០០ ដុល្លារ < ៥០០ ដុល្លារ៨ ដុល្លារ៥.០០០ ដុល្លារ១២ ខែ១%២០ ដុល្លារ
៥០០ ដុល្លារ < ៧០០ ដុល្លារ១៥ ដុល្លារ១០.០០០ ដុល្លារ២៥ ដុល្លារ
៧០០ ដុល្លារ < ១.០០០ ដុល្លារ១៩ ដុល្លារ១៥.០០០ ដុល្លារ៣០ ដុល្លារ
≥ ១.០០០ដុល្លារ២៥ ដុល្លារ២០.០០០ ដុល្លារ៥០ ដុល្លារ
លក្ខខណ្ឌបញ្ជាក់ 
ប្រភេទអតិថិជនសម្រាប់ប្រភេទអតិថិជន រូបវន្តបុគ្គល
ប្រភេទគណនីបើកភ្ជាប់គណនីសន្សំ ឬ គណនីចរន្ត
ពន្ធលើការប្រាក់៦% សម្រាប់វាសនជន និង ១៤% សម្រាប់អនិវាសនជន)
ការបញ្ចប់កិច្ចសន្យាមុនកាលកំណត់ការប្រាក់ត្រូវបានគិតតាមអត្រាការប្រាក់របស់គណនីសន្សំ ឬគណនីចរន្តដែលកំពុងមានប្រសិទ្ធភាព(អាស្រ័យទៅតាមប្រភេទគណនីដែលបានភ្ជាប់) ដោយគិតចាប់ ពីថ្ងៃដែលបានបើករហូតដល់ថ្ងៃស្នើសុំបញ្ចប់ចុងក្រោយ និងមិនផ្តល់ជូនតម្លៃសំណងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។
លក្ខខណ្ឌទទួលការប្រាក់ទទួលការប្រាក់ចុងនៅចុងវគ្គ
លក្ខខណ្ឌគណនីដល់កាលកំណត់

អតិថិជនមានបីជម្រើស៖

១.បន្តទាំងប្រាក់ដើម និងការប្រាក់ និងបន្តទិញធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល
២.បន្តតែប្រាក់ដើម និងបន្តទិញធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល
៣.មិនបន្ត

ការផ្តល់សំណងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលប្រើប្រាស់សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន សំណងនឹងត្រូវបានផ្តល់ជូនគ្រប់កញ្ចប់ធានារ៉ាប់រងដែលអតិថិជនបានប្រើប្រាស់។

 

អត្ថប្រយោជន៍

  • ទទួលបានការប្រាក់ជាប្រចាំឆ្នាំដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នកជារៀងរាល់ចុងគ្រា។
  • អតិថិជនប្រើប្រាស់ទទួលបានធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។
  • អ្នកអាចបើកប្រាក់បញ្ញើផ្លើសជារូបិយប័ណ្ណ រៀល (KHR) ឬ ដុល្លារអាមេរិក (USD)។
  • អាចពិនិត្យ និងគ្រប់គ្រងគណនីងោយងាយស្រួលបាន តាមរយៈកម្មវិធីធនាគារចល័ត ។
  • សាច់ប្រាក់របស់អ្នកត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពដែលស្របទៅតាមស្តង់ដារធនាគារកម្រិតខ្ពស់ពីប្រទេសជប៉ុន។

របៀបបើកគណនី

  • ចាប់ផ្តើមប្រើគណនីធនាគារដំបូងរបស់អ្នកជាមួយយើងខ្ញុំនៅថ្ងៃនេះ។ការបើកគណនីធនាគារ គឺមានភាពរហ័ស និងងាយស្រួលបំផុត។ អ្នកអាចបើគណនីបានដូចខាងក្រោមនេះ៖
    • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនីជាមួយបុគ្គលិករបស់យើង។
    • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
    • បំពេញទម្រង់ស្នើសុំបើកគណនី។
  • សម្រាប់ជនជាតិខ្មែរ៖
    • ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
  • សម្រាប់ជនបរទេស៖
    • លិខិតឆ្លងដែន និងទិដ្ឋាការច្បាប់ដើមមានសុពលភាព។
    • ត្រូវផ្តល់ឯកសារមួយក្នុងចំណោមឯកសារខាងក្រោមដើម្បីបញ្ជាក់ពី
      និវាសនភាព៖
      • កិច្ចសន្យាជួលផ្ទះ ឬ
      • លិខិតបញ្ជាក់ទីលំនៅ ចេញដោយពីអាជ្ញាធរ ឬ
      • កិច្ចសន្យា / វិក្កយបត្រជួលសណ្ឋាគារស្នាក់នៅ ដែលមានរយៈពេលអប្បបរមា ៦ ខែ ឬ
      • កិច្ចសន្យាការងារ ឬ លិខិតបញ្ជាក់ការងារ ឬ
      • អាជ្ញាប័ណ្ណអាជីវកម្ម / វិញ្ញាបនបត្រ (ប្រសិនបើជាអាជីវកម្មផ្ទាល់ខ្លួន)

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ