ធានារ៉ាប់រងយានយន្ត

ធានារ៉ាប់រងយានយន្តគឺជាផលិតផលថ្មីរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ដែលសហការជាមួយក្រុមហ៊ុន លី ហួរ​ អេស ប៊ី អាយ អ៊ិនសួរេន សម្រាប់ដាក់លក់ចំពោះអតថិជនទូទៅតាមរយៈធនាគារ។

ព័ត៌មានលម្អិត

ធានារ៉ាប់រងលើយានយន្ត៣ប្រភេទ៖

  • យានយន្តឯកជន​
  • យានយន្តអាជីវកម្ម​
  • ទោចក្រយានយន្ត និងទោចក្រយានយន្តសន្ដោងរ៉ឺម៉ក (ផាសអ៊ែប)​​
ភាគីតតិយជន: ការខូចខាតទ្រព្យសម្បត្តិ (TPPD) / របួសរាងកាយ(TPBI) / បាត់បង់ជីវិត  
ការខូចខាតទ្រព្យសម្បត្តិ ភាគីតតិយជន (TPPD)១០.០០០ដុល្លារMaximum Limit for Any One accident or series of accidents occurring in one event.
អត្ថប្រយោជន៍ការខូចខាតទ្រព្យសម្បត្តិភាគីតតិយជន(TPPD)១៥.០០០ ដុល្លារPrivate vehicle/ Business vehicle.
 ៥.០០០ ដុល្លារ Motorcycles and Rimok motorcycle
របួសរាងកាយ(TPBI)/បាត់បង់ជីវិត១០.០០០ ដុល្លារPrivate vehicle/ Business vehicle.
 ៥.០០០ ដុល្លារMotorcycles and Rimok motorcycle
Legal Services២.០០០ ដុល្លារ 
សេវាអូស ឬដឹក៣០០ ដុល្លារPrivate vehicle/ Business vehicle.
 ៥០ ដុល្លារMotorcycles and Rimok motorcycle

អត្ថប្រយោជន៍

  • ជួយកាត់បន្ថយនៅការចំណាយទៅលើការព្យាបាល និងសំណងទៅលើយានយន្តរបស់អ្នក និងយានយន្តផ្សេងទៀត ដែលប៉ះទង្គិចក្នុងករណីគ្រោះថ្នាក់ចរាចរណ៏តែមួយ។
  • ផ្តល់ការធានាជូនអ្នកដូចជា ការបាត់បង់ជីវិត ឬរបួសរាងកាយចំពោះភាគីតតិយជន និងការខូចខាតទ្រព្យសម្បត្តិភាគីតតិយជន រួមទាំងការបុកប៉ះទង្គិច ឬក្រឡាប់ ការខូចខាតដោយប៉ះទង្គិចដោយវត្ថុផ្សេងៗ ការផ្ទុះឆេះ ឬរន្ទះ អំពើព្យាបាទ អំពើចោរកម្ម ឬការលបចូលលួច ជាដើម។

របៀបស្នើទិញធានារ៉ាប់រង

  • ដើម្បីស្នើទិញធានារ៉ាប់រងសូមអនុវត្តតាមជំហានងាយៗខាងក្រោម៖
    • សូមអញ្ជើញទៅកាន់សាខាធនាគារដែលនៅជិតលោកអ្នកបំផុតដើម្បីជួបពិគ្រោះយោបល់ជាមួយបុគ្គលិកជំនាញផ្នែកធានារ៉ាប់រង អំពីតម្រូវការការពារហិរញ្ញវត្ថុរបស់អ្នក។
    • បុគ្គលិករបស់យើងនឹងណែនាំអំពីផលិតផលធានារ៉ាប់រងដែលសាកសមបំផុតទៅនឹងតម្រូវការ និងលទ្ធភាពរបស់អ្នក។
    • បំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវឯកសារដែលត្រូវការ។
    • ធ្វើការទូទាត់ប្រាក់ថ្លៃធានារ៉ាប់រង (បុព្វលាភ) តាមរយៈគណនីធនាគារ ឬបង់ជាសាច់ប្រាក់នៅបញ្ជរ។
    • បន្ទាប់ពីសំណើត្រូវបានអនុម័ត ក្រុមហ៊ុនធានារ៉ាប់រងនឹងចេញលិខិតធានារ៉ាប់រង​ជូនអ្នកដើម្បីជាការបញ្ជាក់
      អំពីការចាប់ផ្តើមនៃកិច្ចការពារជាផ្លូវការ។
  • ការលក់ធានារ៉ាប់រងចែកជា៣កញ្ចប់
    • កញ្ចប់ទី១ ធានារ៉ាប់រងលើតតិយជន
      • ក្រុមហ៊ុននឹងធ្វើសំណងដល់អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកបើកបរយានយន្តដោយមានការអនុញ្ញាត
        ពីលោកអ្នកចំពោះចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវបង់ទៅអោយភាគីតតិយជន ដោយរួមបញ្ញូល
        ទាំងសោហ៊ុយ និងចំណាយផ្សេងៗរបស់ដើមបណ្តឹង ដែលកើតឡើងពីគ្រោះថ្នាក់ណាមួយទាក់ទង
        នឹង រថយន្តដែលមានការធានារ៉ាប់រង។
    • កញ្ចប់ទី២ ធានារ៉ាប់រងលើកញ្ចប់ពេញលេញ
      • ការធានាខុសត្រូវលើ  ភាគីតតិយជន
      • ការធានាខុសត្រូវលើ ការខូចខាតតួរថយន្ត 
      • ការធានាខុសត្រូវលើ​ អំពើចោរកម្ម ឬការលបចូលលួច 
    • កញ្ចប់ទី៣ ធានារ៉ាប់រងលើកញ្ចប់ពេញលេញពិសេស
      • ការធានាខុសត្រូវលើ ភាគីតតិយជន ការធានាខុសត្រូវលើ ការខូតខាតតួររថយន្ត 
      • ការធានាខុសត្រូវលើ អំពើចោរកម្ម ឬការលបចូលលួច 
      • ការធានាខុសត្រូវលើ អ្នកបើកបរ 
      • ការធានាខុសត្រូវលើ រួមដំណើរ

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាធានារ៉ាប់រងដែលពាក់ព័ន្ធ