ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋានរបស់យើងផ្តល់ជូនអ្នកនូវទំហំសាច់ប្រាក់ ដើម្បីឱ្យលោកអ្នកអាចទិញផ្ទះក្នុងក្តីស្រមៃ។ ជាមួយនឹងលក្ខខណ្ឌដ៏ងាយស្រួល និងរយៈពេលវែង យើងជួយអ្នកកសាងអនាគតដ៏កក់ក្តៅសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារ។

ស្នើឥណទានឥឡូវនេះ​

ព័ត៌មានលម្អិត

  • អតិថិជនសក្តានុពល និងប្រភេទអាជីវកម្ម៖
    ឥណទាននេះសាកសមបំផុតសម្រាប់ ឯកត្តជន គូស្វាមីភរិយាថ្មីថ្មោង និងគ្រួសារដែលមានប្រភពចំណូលថេរពីប្រាក់បៀវត្សរ៍ ឬអាជីវកម្ម ហើយត្រៀមខ្លួនរួចរាល់ក្នុងការវិនិយោគលើទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ មិនថាអ្នកជាអ្នកទិញផ្ទះលើកដំបូង ឬអ្នកដែលចង់ផ្លាស់ទៅផ្ទះធំជាងមុនយើងត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នក។
     
  • Borey Vimean Phnom Penh
    • លក្ខខណ្ឌផលិតផល
      • ប្រភេទរូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក
      • រយៈពេល៖​ រហូតដល់ ២៥ ឆ្នាំ
      • ទំហំឥណទាន៖​ រហូតដល់ ៩៥% 
      • អត្រាការប្រាក់៖ ចាប់ពី ០,៦៦% ក្នុង​មួយឆ្នាំ
    • អត្ថប្រយោជន៍
      • គ្មានប្រាក់ពិន័យចំពោះការបង់ផ្តាច់មុនកាលកំណត់ រឺ រំលស់ដើម
      • មិនគិតថ្លៃសេវារដ្ឋបាល
      • ការផ្តល់ឥណទានរហ័ស និងមានភាពងាយស្រួល
      • ការសងប្រាក់មានលក្ខណៈបត់បែន
  • Worldbridge Home
    • លក្ខខណ្ឌផលិតផល
      • ប្រភេទរូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក
      • រយៈពេល៖​ រហូតដល់ ២៥ ឆ្នាំ
      • ទំហំឥណទាន៖​ រហូតដល់ ៩៥%
      • អត្រាការប្រាក់៖ ចាប់ពី ០,៨៣% ក្នុង​មួយឆ្នាំ
    • អត្ថប្រយោជន៍
      • គ្មានប្រាក់ពិន័យចំពោះការបង់ផ្តាច់មុនកាលកំណត់ រឺ រំលស់ដើម
      • ការផ្តល់ឥណទានរហ័ស និងមានភាពងាយស្រួល
      • ទទួលបានឥណទានផ្ទាល់ខ្លួនដោយមិនចាំបាច់មានទ្រព្យធានាបន្ថែម
      • ការសងប្រាក់មានលក្ខណៈបត់បែន
  • Borey Chaktomuk City
    • លក្ខខណ្ឌផលិតផល
      • ប្រភេទរូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក
      • រយៈពេល៖​ រហូតដល់ ២៥ ឆ្នាំ
      • ទំហំឥណទាន៖​ រហូតដល់ ៩៥%
      • អត្រាការប្រាក់៖ ចាប់ពី ០,៨១% ក្នុង​មួយឆ្នាំ
    • អត្ថប្រយោជន៍
      • គ្មានប្រាក់ពិន័យចំពោះការបង់ផ្តាច់មុនកាលកំណត់ រឺ រំលស់ដើម
      • ការផ្តល់ឥណទានរហ័ស និងមានភាពងាយស្រួល
      • ទទួលបានឥណទានផ្ទាល់ខ្លួនដោយមិនចាំបាច់មានទ្រព្យធានាបន្ថែម
      • ការសងប្រាក់មានលក្ខណៈបត់បែន

របៀបបើកគណនី

ដើម្បីជួយអ្នកឱ្យទទួលបានឥណទានទៅតាមតម្រូវការរបស់អ្នកយើងបានរៀបចំដំណើរការស្នើសុំដែលមានភាពសាមញ្ញ ដើម្បីធានាថាអ្នកទទួលបានថវិកាយ៉ាងឆាប់រហ័ស។ អ្នកអាចស្នើឥណទានបានដូចខាងក្រោមនេះ៖

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើឥណទានជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
  • បំពេញទម្រង់ស្នើឥណទាន។

ឯកសារតម្រូវសម្រាប់បើកគណនី

  • លោកអ្នក​ត្រូវមាន​ប្រាក់ខែ​ថេរ ឬ​មាន​ប្រាក់ចំណូល​គ្រប់គ្រាន់
  • ជា​ពលរដ្ឋ​ដែលមាន​អាសយដ្ឋាន​ច្បាស់លាស់
  • ឯកសារផ្សេងៗ តាមការកំណត់របស់ធនាគារនៅពេលចាំបាច់

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ