ការផ្ទេរប្រាក់ក្នុងស្រុក

ព័ត៌មានលម្អិត

  • អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងប្រទេស ជាមួយធនាគារ គឺមានភាពងាយស្រួល សេវារហ័ស ជឿទុកចិត្ត និងមានសុវត្ថិភាព។ ធនាគារបានសហការជាមួយធនាគារទាំងអស់ទូទាំងប្រទេសកម្ពុជាដែលអនុញ្ញាតឱ្យផ្ទេរប្រាក់ពីគណនីរបស់អ្នកក្នុងធនាគារទៅកាន់ធនាគារផ្សេងទៀតទូទាំងប្រទេស។ ចំពោះការផ្ទេរប្រាក់ចេញ គឺជាការផ្ទេរប្រាក់ដែលធ្វើឡើងដោយអ្នកផ្ទេរប្រាក់ ទៅកាន់អ្នកទទួលផល ដែលមានគណនីជាមួយធនាគារមួយផ្សេងទៀត ហើយការផ្ទេរប្រាក់ចូល គឺជាការផ្ទេរប្រាក់ពីអ្នកផ្ទេរប្រាក់នៅធនាគារផ្សេង មកគណនីអ្នកទទួលផលនៅធនាគារ អេស ប៊ី អាយ (ខេមបូឌា)។នាពេលបច្ចុប្បន្ននេះ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ចេញបានតាមរយៈបញ្ជរបេទ្បា ធនាគារ ឬ តាមរយៈកម្មវិធីធនាគារចល័តក្នុងទូរសព្ទដៃរបស់អ្នក។ ជាមួយការផ្ទេរប្រាក់តាមរយៈទូរសព្ទដៃនៅពេលនេះគឺមានភាពងាយស្រួល រហ័ស ហើយលោកអ្នកទៅកាន់ធនាគារក្នុងស្រុកភ្លាមៗ។

អត្ថប្រយោជន៍

  • ផ្ទេរប្រាក់ និងទទួលបានប្រាក់ភ្លាមៗ នៅគ្រប់ពេលវេលាដែលលោកអ្នកត្រូវការ។
  • អាចផ្ទេរទៅកាន់គណនីនៃបណ្តាធនាគារផ្សេងៗទៀត ទូទាំងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល។
  • ធ្វើប្រតិបត្តិការផ្ទាល់ពីកម្មវិធីទូរសព្ទដៃរបស់អ្នក ដោយមិនចាំបាច់ទៅសាខាធនាគារ។
  • រាល់ប្រតិបត្តិការត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពស្តង់ដាររបស់ធនាគារ។
  • ធានានូវភាពត្រឹមត្រូវ និងជោគជ័យរាល់ការផ្ទេរប្រាក់ តាមរយៈបណ្តាញធនាគារដៃគូរបស់យើង។

កម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចេញ-ចូលក្នុងស្រុក

សម្រាប់សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក អ្នកអាចធ្វើការផ្ទេរប្រាក់ចេញជាប្រាក់ដុល្លា និងប្រាក់រៀលជាមួយកម្រៃសេវាទាប។យើងមានដៃគូសហការជាមួយធនាគារផ្សេងៗនៅក្នុងស្រុកច្រើនជាង៣០ធនាគារដើម្បីធានាអោយការផ្ទេរប្រាក់របសអ្នកកាន់តែងាយស្រួលនិងរហ័សជាងមុន។

ប្រភេទ​រូបិយប័ណ្ណចំនួនទឹកប្រាក់កម្រៃសេវា
ការផ្ទេរប្រាក់ចូលUSD/KHRមិនកំណត់មិនគិតថ្លៃកម្រៃសេវា
ការផ្ទេរប្រាក់ចេញUSD/KHR≤​២០០.០០០ ដុល្លារ (សមមូលប្រាក់រៀល)មិនគិតថ្លៃកម្រៃសេវា
  ≤​២០០.០០០ ដុល្លារ (សមមូលប្រាក់រៀល)​១០ ដុល្លារ (សមមូលប្រាក់រៀល)

វិធីផ្ទេរប្រាក់

នៅបញ្ជរ

  • សូមអញ្ជើញទៅកាន់សាខាធនាគារដែលនៅជិតលោកអ្នក។យកអត្តសញ្ញាណប័ណ្ណច្បាប់ដើម (សម្រាប់ជនជាតិខ្មែរ) ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពល (សម្រាប់ជនបរទេស)។
  • សូមបំពេញទម្រង់បែបបទផ្ទេរប្រាក់ និងប្រគល់ទៅឱ្យបុគ្គលិកជាមួយទឹកប្រាក់ត្រូវផ្ទេរ និងថ្លៃសេវាផ្ទេរ។
    • ពាក្យស្នើសុំការផ្ទេរប្រាក់ក្នុងស្រុក (ទាញយក)
    • ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឈប់ការផ្ទេរប្រាក់-ចេញ (ទាញយក)

How to Send Money

At Counter

  • Visit the nearest Bank Branch location in your area
    and bring your original and valid National ID for Cambodians; original and valid Passport for foreigners.
  • Complete a simple ‘send’ form and hand this to our teller with the money you want to send and the transfer fee.
    • Local Transfer Application Form (Click to download)
    • Amendment/Cancellation Form (Click to download)

កម្មវិធីធនាគារចល័ត

  • ចូលកម្មវិធីរបស់ធនាគារ SBI LY HOUR តាមរយៈទូរសព្ទដៃ
  • ចុចយកពាក្យ “Transfer”
  • ជ្រើសយក “NCS”
  • ជ្រើសរើសធនាគារដែលលោកអ្នកចង់ផ្ញើរលុយចេញទៅ
  • វាយព័ត៌មានលម្អិតផ្សេងៗដូចជា ឈ្មោះអ្នកទទួល លេខគណនីរបស់អ្នកទទួល ចំនួនទឹកប្រាក់ដែលធ្វើការផ្ទេរ និងគោលបំណងនៃការផ្ទេរប្រាក់
  • ជ្រើសយក ការព្រមព្រៀងតាមលក្ខខណ្ឌ និងគោលការណ៍ដែលបានចែងខាងលើ
  • ចុច ‘បន្ត’ រួចចុច ‘បញ្ជា
  • ការណែនាំលម្អិតអំពីរបៀបនៃការផ្ទេរប្រាក់ក្នុងស្រុកតាមរយៈកម្មវិធីទូរសព្ទដៃ (សូមចុចទីនេះ)

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាហិរញ្ញវត្ថុពាណិជ្ជកម្មដែលពាក់ព័ន្ធ