សេវាកម្មរក្សាទុក

សេវាកម្មរក្សាទុករបស់យើងដើរតួជាភាគីទីបីដែលផ្តល់នូវទំនុកចិត្តដើម្បីរការពារប្រតិបត្តិការរបស់អ្នក។ យើងនឹងរក្សាទុកថវិការបស់លោកអ្នកប្រកបដោយសុវត្ថិភាព និងផ្ទេរជូននៅពេលដែលលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងរវាងអ្នកទិញ និងអ្នកលក់ត្រូវបានបំពេញត្រឹមត្រូវ។ មិនថាជាការទិញលក់អចលនទ្រព្យ ឬការធ្វើអាជីវកម្មខ្នាតធំនោះទេ យើងការពារផលប្រយោជន៍ និងធានានូវការដោះដូរប្រកបដោយតម្លាភាព។

បើកគណនីឥឡូវនេះ

លក្ខខណ្ឌការពិពណ៌នា 
រូបិយប័ណ្ណដុល្លារប្រាក់រៀល
ប្រភេទប្រតិបត្តិការទិញ​ និង​លក់​អចលនទ្រព្យ
លក្ខខណ្ឌតម្រូវមាន​គណនី​សន្សំ​ ឬ​ គណនី​ចរន្ដ​នៅ​ធនាគារ​យ៉ាង​ហោច​ណាស់​មួយ​
ពន្ធកាត់ទុកលើការប្រាក់៤% សម្រាប់អ្នកស្នាក់នៅ / ១៤% សម្រាប់អ្នកមិនមែនជាអ្នកស្នាក់នៅ
ប្រភេទគណនីគណនីចរន្ដ
ថ្លៃកម្មរក្សាទុក០,០៥% នៃចំនួនទឹកប្រាក់គណនីកម្មរក្សាទុកយ៉ាងហោចណាស់ ២០០ ដុល្លារ

អត្ថប្រយោជន៍

  • ការពារទាំងអ្នកទិញ និងអ្នកលក់ពីការឆបោក ឬការមិនទូទាត់ប្រាក់។ អ្នកលក់មានទំនុកចិត្តថានឹងទទួលបានប្រាក់គ្រប់គ្រាន់ ចំណែកឯអ្នកទិញក៏មានទំនុកចិត្តថានឹងទទួលបានទំនិញ ឬកម្មសិទ្ធិមុនពេលប្រាក់ត្រូវបានផ្ទេរ។
  • ក្នុងនាមជាធនាគារ យើងដើរតួជាអ្នកកណ្តាលដោយមិនលំអៀង និងធានាថាលក្ខខណ្ឌទាំងអស់ដែលបានព្រមព្រៀងក្នុងកិច្ចសន្យាត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។
  • សាច់ប្រាក់ត្រូវបានរក្សាទុកក្នុងគណនីធនាគារដែលមានសុវត្ថិភាពដោយលុបបំបាត់ហានិភ័យនៃការកាន់សាច់ប្រាក់សុទ្ធ ឬការផ្ទេរប្រាក់មុនពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់។
  • កាត់បន្ថយការព្រួយបារម្ភក្នុងប្រតិបត្តិការដែលមានភាពស្មុគស្មាញដោយផ្តល់ជូននូវដំណើរការទូទាត់ប្រាក់ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងការធានាត្រឹត្រូវ។

របៀបបើកគណនី

  • ចាប់ផ្តើមប្រើគណនីធនាគារដំបូងរបស់អ្នកជាមួយយើងខ្ញុំនៅថ្ងៃនេះ។ការបើកគណនីធនាគារ គឺមានភាពរហ័ស និងងាយស្រួលបំផុត។ អ្នកអាចបើគណនីបានដូចខាងក្រោមនេះ៖
    • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនីជាមួយបុគ្គលិករបស់យើង។
    • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
    • បំពេញទម្រង់ស្នើសុំបើកគណនី។
  • ឯកសារតម្រូវសម្រាប់បើកគណនី
    • សម្រាប់ជនជាតិខ្មែរ៖
      • ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
    • សម្រាប់ជនបរទេស៖
      • លិខិតឆ្លងដែន និងទិដ្ឋាការច្បាប់ដើមមានសុពលភាព។
      • ត្រូវផ្តល់ឯកសារមួយក្នុងចំណោមឯកសារខាងក្រោមដើម្បីបញ្ជាក់ពី
        និវាសនភាព៖
        • កិច្ចសន្យាជួលផ្ទះ ឬ
        • លិខិតបញ្ជាក់ទីលំនៅ ចេញដោយពីអាជ្ញាធរ ឬ
        • កិច្ចសន្យា / វិក្កយបត្រជួលសណ្ឋាគារស្នាក់នៅ ដែលមានរយៈពេលអប្បបរមា ៦ ខែ ឬ
        • កិច្ចសន្យាការងារ ឬ លិខិតបញ្ជាក់ការងារ ឬ
        • អាជ្ញាប័ណ្ណអាជីវកម្ម / វិញ្ញាបនបត្រ (ប្រសិនបើជាអាជីវកម្មផ្ទាល់ខ្លួន)

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ