វិក្កយបត្រសម្រាប់ភាពទុកចិត្ត

វិក្កយបត្រសម្រាប់ភាពទុកចិត្ត ត្រូវបានបង្កើតឡើងដើម្បីជួយដល់ការគ្រប់គ្រងគម្លាតនៃទុនបង្វិលរបស់អ្នក។ វាអនុញ្ញាតឱ្យអ្នកទទួលបានទំនិញសម្រាប់ផលិត ឬលក់ចេញភ្លាមៗ ខណៈដែលធនាគារនៅតែរក្សាសិទ្ធិជាម្ចាស់កម្មសិទ្ធិលើទំនិញនោះ។ ដំណោះស្រាយនេះជួយឱ្យអ្នកអាចទូទាត់កាតព្វកិច្ចលើឥណទានឯកសារ បានទាន់ពេលវេលា និងសងត្រឡប់មកធនាគារវិញ នៅពេលដែលទំនិញរបស់អ្នកត្រូវបានលក់ចេញ។

ស្នើឥឡូវនេះ
 

ព័ត៌មានលម្អិត

វិក្ក័យបត្រនេះ អនុញ្ញាត្តិអោយលោកអ្នកធ្វើការទូទាត់ទៅលើ Letter of Credit នៅថ្ងៃដែលបានកំណត់ ការធ្វើហិរញ្ញប្បទានទៅលើទំហំនៃលទ្ធភាពការងារផ្សេងៗទៀត។​ ប្រសិនបើលោកអ្នកត្រូវការសេវាកម្មមួយនេះ ពួកយើងអាចជួយលោកអ្នកបាន។

វិក្កយបត្រនេះជាការកំណត់សម្គាល់នៃការបញ្ចេញផលិតផលទៅអោយអ្នកទិញដោយធនាគារ ជាមួយនឹងធនាគារដែលរក្សានូវកម្មសិទ្ធិនៃទ្រព្យសកម្មដែលបានចេញផ្សាយ។ ក្នុងការរៀបចំពាក់ព័ន្ធនឹងវិក្កយបត្រនេះ ធនាគារនឹងរក្សានូវភាពជាម្ចាស់ទៅលើទំនិញ ប៉ុន្តែអ្នកទិញនឹងផ្ដល់ការទុកចិត្តទៅឱ្យធនាគារក្នុងការកាន់កាប់ទំនិញ ការផលិត គោលបំណងនៃការលក់ជាដើម។

នៅពេលដែលក្រុមហ៊ុន មិនមានមូលធនគ្រប់គ្រាន់ក្នុងការទិញទំនិញ ធនាគារអាចឱ្យក្រុមហ៊ុនខ្ចីដើម្បីជាប្រភពធនធានសម្រាប់ក្រុមហ៊ុនរបស់ខ្លួនប៉ុន្តែធនាគារនូវតែរក្សាសិទ្ធិជាម្ចាស់ដោយអនុលោមទៅតាមគោលការណ៍របស់វិក្កយបត្រនេះ។ ជាមួយនឹងការព្រមព្រៀងធនាគារយល់ព្រមក្នុងការសងត្រលប់ទៅធនាគារវិញនៅពេលដែលទំនិញត្រូវបានលក់អស់។

ការបើកគណនី

អ្នកលក់ ដឹកទំនិញទៅអោយអ្នកទិញមុនពេលដែលការទូទាត់បានកើតឡើង។ ក្រោយពេលដែលទំនិញត្រូវបានដឹកចេញ អ្នកលក់ចេញវិក្កយបត្រអោយទៅកាន់អ្នកទិញ និងរង់ចាំការទូទាត់ថ្លៃទំនិញ។វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់នៅពេលដែលអ្នកលក់ស្គាល់ច្បាស់ចំពោះអ្នកដែលទិញទំនិញរបស់ខ្លួន ឬធ្លាប់មានទំនាក់ទំនងពានិជ្ជកម្មជាមួយគ្នាពីមុនមក។ វិធីសាស្ត្រនេះ សាកសមបំផុតសម្រាប់អ្នកទិញ ប៉ុន្តែអាចនឹងមានហានិភ័យខ្លះចំពោះអ្នកលក់ពីព្រោះ៖

  • អ្នកលក់ត្រូវដឹកទំនិញទៅអោយអ្នកទិញមុនពេលទទួលបានការទូទាត់ពីអ្នកទិញ
  • វាអាចនឹងមានករណីដែលអ្នកទិញមិនធ្វើការទូទាត់អោយអ្នកលក់ ឬសុំលុបចោលការបញ្ជាទិញជាដើម
     

អត្ថប្រយោជន៍

  • អាចបញ្ចេញទំនិញយកទៅផលិត ឬលក់ចេញបានភ្លាមៗដើម្បីធានាថាប្រតិបត្តិការអាជីវកម្មរបស់អ្នកដំណើរការដោយមិនមានការរអាក់រអួល។
  • ផ្តល់នូវហិរញ្ញប្បទានចាំបាច់នៅពេលដែលអ្នកមិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ការទូទាត់ថ្លៃទំនិញនាំចូល ដែលជួយឱ្យអ្នកទូទាត់កាតព្វកិច្ចឥណទានឯកសារបានទាន់ពេលវេលា។
  • ផ្តល់រយៈពេលឥណទានដែលអ្នកអាចកាន់កាប់ទំនិញជំនួសឱ្យធនាគារ ដោយផ្តល់ពេលវេលាឱ្យអ្នកអាចបង្កើតចំណូលពីការលក់ មុននឹងបង់ប្រាក់សងធនាគារវិញ។
  • អនុញ្ញាតឱ្យលោកអ្នកអាចបញ្ជាទិញក្នុងបរិមាណធំជាងមុន និងបង្កើនល្បឿនលក់ចេញទំនិញ ដោយមិនប៉ះពាល់ដល់លំហូរសាច់ប្រាក់បច្ចុប្បន្ន។

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាហិរញ្ញវត្ថុពាណិជ្ជកម្មដែលពាក់ព័ន្ធ