លិខិតឥណទាន

លិខិតឥណទានជាការធានាពីធនាគាររបស់អ្នកទិញដើម្បីធានាឱ្យការទូទាត់របស់លោកអ្នកទៅកាន់អ្នកលក់មានប្រសិទ្ធភាព ក្នុងករណីដែលអ្នកលក់បានគោរពទៅតាមលក្ខខន្តិកៈផ្សេងៗទៀតរបស់លិខិតឥណទាន។

ព័ត៌មានលម្អិត

លិខិតឥណទាន ជាវិធីសាស្ត្រនៃការទូទាត់មួយដែលមានសុវត្ថិភាព និងនិយមប្រើច្រើនជាងគេក្នុងការធ្វើការជូញដូរពាណិជ្ជកម្មក្រៅប្រទេស។ ដើម្បីឱ្យការជួញដូរស្ថិតតាមស្តង់ដារដែលបានកំណត់ និងស្របទៅតាមតម្រូវការ ឬលក្ខខណ្ឌផ្សេងៗរបស់ International Chamber of Commerce (ICC) ដែលត្រូវបានគេហៅថា UCP៦០០។​ តាមរយៈការចេញផ្សាយនេះធនាគារទាំងអស់ទូទាំងពិភពលោកត្រូវអនុវត្តតាមច្បាប់ដែលបានចេញផ្សាយ ”UCP៦០០” មិនថាដៃគូរពាណិជ្ជកម្មរបស់អ្នកមកពីប្រទេសណាក៏ដោយអ្នកនឹងទទួលបានការផ្ដល់នូវការអនុវត្តដូចគ្នាទៅលើប្រតិបត្តិការជួញដូររបស់លោកអ្នក។

ប្រភេទលិខិតឥណទា

  • លិខិតឥណទាននាំចូល
  • លិខិតឥណទាននាំចេញ
  • លិខិតឥណទានមានកិច្ចធានា
  • លិខិតឥណទានអាចផ្ទេរបាន
  • លិខិតឥណទាន STANDBY LC
  • លិខិតឥណទាន BACK-TO-BACK
  • លិខិតឥណទាន DISCOUNT ON LC ACCEPTANCE
  • លិខិតធានាលើការទទួលទំនិញ

តារាងតម្លៃ

១.​ លិខិតឥណទាននាំចូល

ល.រការបរិយាយកម្រៃសេវា
1ចេញលិខិត​​​​​ឥណទាន០,១២៥% ក្នុងមួយខែ អប្បបរមា ៥០ដុល្លារបូកបន្ថែមកម្រៃខ្សែកាប ៥០ដុល្លារ
2ការកែប្រែលិខិតឥណទានចំនួនទឹកប្រាក់ និងថ្ងៃផុតកំណត់: ០,១២៥% អប្បបរមា ៤០ដុល្លារបូកបន្ថែមកម្រៃខ្សែកាប ៣០ដុល្លារ
ការកែប្រែផ្សេងៗទៀត : ៣០ដុល្លារ (ថេរ)  បូកបន្ថែមកម្រៃខ្សែកាប ៣០ដុល្លារ
3មោឃភាពលិខិតឥណទាន​៥០ដុល្លារ បូកបន្ថែមកម្រៃខ្សែកាប ៣០ដុល្លារ
4ការសន្យាសងនៅថ្ងៃអនាគតបន្ទាប់ពីទទួលឯកសារ០,១០% ក្នុងមួយខែ អប្បបរមា៥០ដុល្លារ បូកបន្ថែមកម្រៃខ្សែកាប ៣០ដុល្លារ
5ការទូទាត់លិខិតឥណទាន០,១៥% អប្បបរមា ២៥ដុល្លារ បូកបន្ថែមកម្រៃខ្សែកាប ១៥ដុល្លារ
6ការទូទាត់ពីអ្នកទទួលផល៤០ដុល្លារ ពីអ្នកទទួលផល
7ឯកសារដែលមានកំហុស៥០ដុល្លារ បូកបន្ថែមកម្រៃខ្សែកាប ៣០ដុល្លារ (ទូទាត់ពីអ្នកទទួលផល)

 

២. លិខិតឥណទាននាំចេញ

ល.រការបរិយាយកម្រៃសេវា
1ថ្លៃប្រគល់លិខិតឥណទាន៣០ដុល្លារ
2ថ្លៃធានាលើការទូទាត់០,១២៥% ក្នុងមួយខែអប្បបរមា ៥០ដុល្លារ ថ្លៃខ្សែកាប ៣០ដុល្លារ
3ការសន្យាសងនៅថ្ងៃអនាគតបន្ទាប់ពីទទួលឯកសារ៣០ដុល្លារ បូកបន្ថែមកម្រៃខ្សែកាប ៣០ដុល្លារ (ទូទាត់ពីអ្នកទទួលផល)
4ឯកសារដែលមានកំហុស០,១២% ក្នុងមួយខែ អប្បបរមា ៥០ដុល្លារ បូកបន្ថែមកម្រៃខ្សែកាប ៣០ដុល្លារ
5ត្រួតពិនិត្យឯកសារ /​ ការចចារលើឯកសារ០,១៥% អប្បបរមា ៥០ដុល្លារ
6សេវាផ្ទេរលិខិតឥណទាន០,១២៥% អប្បបរមា ៥០ដុល្លារ បូកបន្ថែមកម្រៃខ្សែកាប ៣០ដុល្លារ

 

អត្ថប្រយោជន៍

  • ជាសេវាធនាគារដែលមានសុវត្ថិភាពបំផុតក្នុងហិរញ្ញវត្ថុពាណិជ្ជកម្ម ដោយធនាគារធានាការទូទាត់ជូនអ្នកលក់ នៅពេលដែលលក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ ដែលជួយលុបបំបាត់ហានិភ័យនៃការមិនទូទាត់ប្រាក់។
  • អនុលោមតាមវិធាន UCP៦០០ របស់សភាពាណិជ្ជកម្មអន្តរជាតិ (ICC)។ នេះធានាថាមិនថាដៃគូរបស់អ្នកមក
    ពីប្រទេសណាទេ នីតិវិធីនៃប្រតិបត្តិការគឺមានភាពដូចគ្នា និងច្បាស់លាស់។
  • ដោយសារធនាគារស្ទើរតែទាំងអស់លើពិភពលោកអនុវត្តតាមស្តង់ដានេះអ្នកអាចធ្វើពាណិជ្ជកម្មប្រកប
    ដោយទំនុកចិត្ត ដោយដឹងថាមានស្តង់ដាររួមមួយសម្រាប់ប្រតិបត្តិការរបស់អ្នក។
  • ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធ្វើពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិថ្មីៗ ដោយជំនួសហានិភ័យរបស់អ្នកទិញ មកជាការធានាពីធនាគារវិញ។

ពាក្យស្នើសុំ

ដើម្បីជួយអ្នកចាប់ផ្តើមការស្នើសេវាហិរញ្ញវត្ថុពាណិជ្ជកម្មបានយ៉ាងឆាប់រហ័សយើងបានរៀបចំទម្រង់ស្នើសុំចាំបាច់នានាសម្រាប់អ្នកនៅទីនេះ។ លោកអ្នកគ្រាន់តែទាញយក និងបំពេញឯកសារដែលពាក់ព័ន្ធ ដើម្បីចាប់ផ្តើមស្នើសុំបានភ្លាមៗ។

  • ពាក្យស្នើសុំលិខិតឥណទានមិនអាចកែប្រែដោយឯកតោភាគី (ទាញយក)
  • ពាក្យស្នើសុំកែប្រែ/លុបចោលលិខិតឥណទាន (ទាញយក)

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាហិរញ្ញវត្ថុពាណិជ្ជកម្មផ្សេងៗ