ឥណទានពាណិជ្ជកម្ម

ឥណទានពាណិជ្ជកម្មសម្រាប់នីតិបុគ្គលត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីផ្តល់ជូនអាជីវកម្មនូវដើមទុនចាំបាច់សម្រាប់ពង្រីកប្រតិបត្តិការ ទិញគ្រឿងចក្រ ឬគ្រប់គ្រងទុនបង្វិល។ ជាមួយអត្រាការប្រាក់ដ៏សមរម្យ និងផែនការសងត្រឡប់ដែលរៀបចំតាមតម្រូវការជាក់ស្តែង។ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ប្តេជ្ញាក្លាយជាដៃគូហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក។

ស្នើឥណទានឥឡូវនេះ​

ព័ត៌មានលម្អិត

លក្ខខណ្ឌសម្រាប់អ្នកខ្ចី និងប្រភេទផលិតផល៖

  • អាជីវកម្មខ្នាតតូច និងមធ្យម និងរូបវន្តបុគ្គលដែលធ្វើប្រតិបត្តិការអាជីវកម្មស្របច្បាប់
  • ក្រោមបទប្បញ្ញត្តិក្នុងស្រុកនៅកម្ពុជា។ ប្រភេទនៃអង្គភាពអាជីវកម្មមានដូចជា៖
    • ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់
    • ក្រុមហ៊ុនដៃគូអាជីវកម្ម
    • សហគ្រាសឯកបុគ្គល
    • ស្ថាប័នហិរញ្ញវត្ថុ

លក្ខណៈពិសេសនៃផលិតផល

  • រូបិយប័ណ្ណផ្សេងៗ៖ KHR, USD, THB
  • ទំហំឥណទាន៖ ចាប់ពី ២០០ ពាន់ដុល្លារឡើងទៅ
  • អត្រាទាបបំផុត៖ ៨,៥% (អាចចរចារ)
  • រយៈពេលឥណទានយូរបំផុត ១០ឆ្នាំ
  • របៀបទូទាត់ប្រាក់មានលក្ខណៈបត់បែន៖ (ការបង់ការប្រាក់ និងប្រាក់ដើមថេរ រៀងរាល់ខែ (EMI) ឬ ការបង់ប្រាក់ដើមថេរ រៀងរាល់ខែ (EMP)
  • មូលនិធិហិរញ្ញប្បទាន
  • ទ្រព្យដាក់បញ្ចាំ៖
    • ប្លង់រឹង៖ ទំហំឥណទានអតិបរមា ៧០%នៃតម្លៃទ្រព្យដែលមានដី និងសំណង់ និង ៦០%នៃតម្លៃទ្រព្យដែលជាដីទំនេរ ឬដីកសិកម្ម
    • ប្លង់ទន់៖ ទំហំឥណទានអតិបរមា ៥០%នៃតម្លៃទ្រព្យដែលមានដី និងសំណង់ និង៤០%នៃតម្លៃទ្រព្យដែលជាដីទំនេរ ឬដីកសិកម្ម។ ប្លង់ទន់ជាប្លង់ដែលចេញដោយខណ្ឌ។

អត្ថប្រយោជន៍

  • ទទួលបានទំហំឥណទានខ្ពស់ ដែលត្រូវបានរៀបចំទៅតាមខ្នាត និងសមត្ថភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក។
  • រីករាយជាមួយអត្រាការប្រាក់ដ៏សមរម្យ ដែលជួយកាត់បន្ថយចំណាយលើការខ្ចីប្រាក់ និងបង្កើនប្រាក់ចំណេញ។
  • ជ្រើសរើសតារាងសងប្រាក់ត្រឡប់មកវិញ ដែលស្របទៅតាមវដ្តនៃលំហូរសាច់ប្រាក់របស់អាជីវកម្មអ្នក។
  • ការវាយតម្លៃប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ ដើម្បីធានាថាខ្ទង់ចំណាយត្រូវបានផ្តល់ជូនទាន់ពេលវេលា។
  • មន្ត្រីជំនាញរបស់យើងនឹងផ្តល់ប្រឹក្សា និងណែនាំយ៉ាងយកចិត្តទុកដាក់ ក្នុងដំណើរការនៃការស្នើសុំ និងការគ្រប់គ្រងឥណទាន។

របៀបស្នើឥណទាន

  • ដើម្បីជួយអ្នកឱ្យទទួលបានឥណទានទៅតាមតម្រូវការរបស់អ្នកយើងបានរៀបចំដំណើរការស្នើសុំដែលមានភាពសាមញ្ញដើម្បីធានាថាអ្នកទទួលបានថវិកាយ៉ាងឆាប់
    រហ័ស។ អ្នកអាចស្នើឥណទានបានដូចខាងក្រោមនេះ៖
    • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើឥណទានជាមួយបុគ្គលិករបស់យើង។
    • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
    • បំពេញទម្រង់ស្នើឥណទាន។

ឯកសារតម្រូវសម្រាប់បើកគណនី

  • អត្តសញ្ញាណប័ណ្ណជាតិ ឬ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណមន្ត្រីរាជការ ឬស៊ីវិលដែលមានសុពលភាព។
  • សៀវភៅគ្រួសារ ឬ លិខិតបញ្ជាក់ទីលំនៅ។
  • វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ប័ណ្ណពន្ធប៉ាតង់ ឬអាជ្ញាប័ណ្ណអាជីវកម្មដែលពាក់ព័ន្ធ
  • របាយការណ៍ហិរញ្ញវត្ថុ ឬកំណត់ត្រាប្រាក់ចំណូល (ឧ. តារាងតុល្យការ របាយការណ៍ចំណេញ-ខាត និងលំហូរប្រាក់)
  • ឯកសារទ្រព្យដាក់ធានា (ច្បាប់ដើម)។
  • ឯកសារគាំទ្រផ្សេងៗ តាមការកំណត់របស់ធនាគារនៅពេលចាំបាច់។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ