សេវាទូទាត់ឯកសារនាំចេញ-នាំចូល

សេវាទូទាត់ឯកសារនាំចេញ-នាំចូល ដើរតួជាស្ពានតភ្ជាប់ដ៏មានសុវត្ថិភាពរវាងអ្នកទិញនិងអ្នកលក់។ យើងសម្របសម្រួលការផ្លាស់ប្តូរឯកសារពាណិជ្ជកម្មនិងហិរញ្ញវត្ថុសំខាន់ៗដោយធានាថាអ្នកទិញនឹងទទួលបានឯកសារសម្រាប់បញ្ចេញទំនិញ លុះត្រាតែមានការទូទាត់ ឬការយល់ព្រមបង់ប្រាក់រួចរាល់។

ព័ត៌មានលម្អិត

សេវាទូទាត់ឯកសារនាំចេញ-នាំចូលជាការសកម្មភាពនៃការដោះដូរឯកសាររវាងធនាគារដែលត្រូវបានទទួលមុខអោយចាត់ចែងជំនួសជាមួយនឹងការរៀបចំអោយមានការចរចាររវាងអ្នកទិញនិងអ្នកលក់។ អ្នកទិញ ឬអ្នកនាំចូលអាចទទួលបានទំនិញនៅពេលដែលការទូទាត់បានកើតឡើង ឬឯកសារទាំងនោះត្រូវបានទទួលស្គាល់ថាបានទូទាត់រួចរាល់នៅកំឡុងកាលបរិច្ឆេទជាក់លាក់ណាមួយ។ អ្វីដែលកាន់តែពិសេសនោះគឺគ្រប់ការប្រមូលផ្ដុំឯកសារទាំងអស់នឹងស្ថិតនៅក្រោមការត្រួតពិនិត្យពីសភាពានិជ្ជកម្មអន្តរជាតិនៃច្បាប់ URC ៥២២។

ប្រភេទសេវាទូទាត់ឯកសារនាំចេញ-នាំចូល

  • ឯកសារនាំចូល​
    ជាវិធីសាស្ត្រនៃការទូទាត់ចម្បងរបស់អ្នកនាំចេញ ឬអ្នកលក់ដែលតម្រូវអោយអ្នកនាំចូល​ ឬអ្នកទិញធ្វើការទូទាត់ភ្លាម ឬ​ធ្វើការទូទាត់នៅពេលកំណត់។ ឯកសារនៃការដឹកជញ្ជូនទំនិញនឹងត្រូវបានផ្ញើរចេញដោយអ្នកលក់ទៅកាន់ធនាគារ ហើយបន្តផ្ញើរទៅឱ្យអ្នកទិញដើម្បីធ្វើសេចក្ដីព្រមព្រៀង និងកំណត់ពីកាលបរិច្ឆេទដែលខ្លួននឹងធ្វើការទូទាត់។ ឯកសារ​ដែលបានផ្ញើរនឹងធ្វើការទូទាត់​ដោយធ្វើការទូទាត់ភ្លាមៗពេលទទួលឯកសារឬ​ធ្វើការទូទាត់នៅពេលកំណត់។
  • ឯកសារនាំចេញ
    អ្នកនាំចេញ ឬអ្នកលក់ត្រូវប្រគល់ឯកសារពាណិជ្ជកម្មទាំងអស់មកឱ្យធនាគារ អេស ប៊ី​ អាយ (ខេនបូឌា) នៅពេលដែលទំនិញរបស់ពួកគេត្រូវបានដឹកចេញ។ ធនាគារនឹងត្រួតពិនិត្យឯកសារទាំងនោះ ហើយផ្ញើរទៅអោយធនាគាររបស់អ្នកនាំចូល ឬអ្នកទិញ។ ឯកសារ​ដែលបានផ្ញើរនឹងធ្វើការទូទាត់​ដោយធ្វើការទូទាត់ភ្លាមៗពេលទទួលឯកសារ ឬ​ ដោយធ្វើការទូទាត់នៅពេលកំណត់។

តារាងតម្លៃ

១. ឯកសារនាំចូល​

ល.រការបរិយាយកម្រៃសេវា
កម្រៃលើឯកសារនាំចូល០,១២៥% អប្បបរមា ៤០ដុល្លារ
កម្រៃលើការទូទាត់៤០ ដុល្លារ (ថេរ) បូកថ្លៃខ្សែកាប ៣០ដុល្លារ
ការចរចារ៣០​ ដុល្លារ (ថេរ) បូកថ្លៃខ្សែកាប ៣០ ដុល្លារ

 

២. ឯកសារនាំចេញ

ល.រការបរិយាយកម្រៃសេវា
ការផ្ញើឯកសារនាំចេញ៥០ ដុល្លារ បូកបន្ថែមលើថ្លៃផ្ញើឯកសារ ៥០ ដុល្លារ
ការទូទាត់​០,១៥ % អប្បបរមា ៤០ ដុល្លារ
ការចចារ៣០ ដុល្លារ (ថេរ) បូកថ្លៃខ្សែកាប ៣០ ដុល្លារ

អត្ថប្រយោជន៍

  • លោកអ្នករក្សាការគ្រប់គ្រងលើទំនិញ (តាមរយៈឯកសារកម្មសិទ្ធិ) រហូតទាល់តែអ្នកទិញធ្វើការទូទាត់ ឬយល់ព្រមលើលក្ខខណ្ឌបង់ប្រាក់។
  • ជាជម្រើសដែលមានតម្លៃសមរម្យជាងឥណទានឯកសារ ដែលជួយកាត់បន្ថយកម្រៃសេវាធនាគារ ប៉ុន្តែនៅតែមានការចូលរួមដោះស្រាយពីធនាគារ។
  • ប្រតិបត្តិការត្រូវបានគ្រប់គ្រងដោយ "វិធានសម្រាប់ការប្រមូលឯកសារ" ដែលធានានូវដំណើរការស្តង់ដារ និងច្បាស់លាស់ ទោះបីជាដៃគូរបស់អ្នកមកពីប្រទេសណាក៏ដោយ។
  • ជាទូទៅមានភាពសាមញ្ញ និងលឿនជាងការប្រើប្រាស់ឥណទានឯកសារដែលជួយពន្លឿនវដ្តនៃពាណិជ្ជកម្មរបស់អ្នក។

ពាក្យស្នើសុំ

ដើម្បីជួយអ្នកចាប់ផ្តើមការស្នើសេវាហិរញ្ញវត្ថុពាណិជ្ជកម្មបានយ៉ាងឆាប់រហ័សយើងបានរៀបចំទម្រង់ស្នើសុំចាំបាច់នានាសម្រាប់អ្នកនៅទីនេះ។ លោកអ្នកគ្រាន់តែទាញយក និងបំពេញឯកសារដែលពាក់ព័ន្ធ ដើម្បីចាប់ផ្តើមស្នើសុំបាន
ភ្លាមៗ។

  • ទម្រង់ពាក្យស្នើសុំប្រមូលឯកសារទូទាត់ និង/ឬ ចរចា (ទាញយក)

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាហិរញ្ញវត្ថុពាណិជ្ជកម្មផ្សេងៗ