សេវាកម្មរក្សាទុក

ធនាគារ អេស ប៊ី អាយ (ខេមបូឌា) គឺជាភាគីអព្យាក្រឹត ដើម្បីរក្សាទុកសាច់ប្រាក់ដោយសុវត្ថិភាពក្នុងអំឡុងពេលធ្វើប្រតិបត្តិការអាជីវកម្ម ដូចជាការទិញលក់អចលនទ្រព្យ។ សេវាកម្មរក្សាទុករបស់យើង ធានាថាការទូទាត់នឹងត្រូវបានអនុវត្តលុះត្រាតែរាល់លក្ខខណ្ឌដែលបានព្រមព្រៀងគ្នារវាងអ្នកទិញ និងអ្នកលក់ ត្រូវបានបំពេញគ្រប់ជ្រុងជ្រោយ ដែលជួយកាត់បន្ថយហានិភ័យសម្រាប់ភាគីទាំងសងខាង។

បើកគណនីឥឡូវនេះ​ 

លក្ខខណ្ឌការពិពណ៌នា 
រូបិយប័ណ្ណដុល្លារប្រាក់រៀល
ប្រភេទអតិថិជនរូបវន្ដបុគ្គល/នីតិបុគ្គល
ប្រភេទប្រតិបត្តិការទិញ​ និង​លក់​អចលនទ្រព្យ
ប្រភេទគណនីគណនី​ចរន្ដ​
ពន្ធកាត់ទុកលើការប្រាក់៤% សម្រាប់អ្នកស្នាក់នៅ / ១៤% សម្រាប់អ្នកមិនមែនជាអ្នកស្នាក់នៅ
ថ្លៃកម្មរក្សាទុក០,០៥% នៃចំនួនទឹកប្រាក់គណនីកម្មរក្សាទុកយ៉ាងហោចណាស់ ២០០ ដុល្លារ

អត្ថប្រយោជន៍

  • ការពារទាំងអ្នកទិញ និងអ្នកលក់ ដោយធានាថាសាច់ប្រាក់ត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព រហូតដល់កាតព្វកិច្ចក្នុងកិច្ចសន្យាត្រូវបានបំពេញ។
  • បង្កើនភាពជឿជាក់រវាងដៃគូអាជីវកម្ម ជាពិសេសក្នុងការចរចាដែលមានតម្លៃខ្ពស់ ឬការជួញដូរអន្តរជាតិ។
  • លក្ខខណ្ឌនៃការរក្សាទុកសាច់ប្រាក់ អាចត្រូវបានរៀបចំឡើងយ៉ាងបត់បែន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃគម្រោងអាជីវកម្មរបស់លោកអ្នក។
  • ផ្តល់នូវដំណើរការទូទាត់ដ៏ច្បាស់លាស់ និងមានរចនាសម្ព័ន្ធ ដែលជួយបង្ការជម្លោះ និងការយឺតយ៉ាវក្នុងការបញ្ចប់កិច្ចសន្យា។

របៀបបើកគណនី

  • ចាប់ផ្តើមប្រើគណនីធនាគារដំបូងរបស់អ្នកជាមួយយើងខ្ញុំនៅថ្ងៃនេះ។ការបើកគណនីធនាគារ គឺមានភាពរហ័ស និងងាយស្រួលបំផុត។ អ្នកអាចបើគណនីបានដូចខាងក្រោមនេះ៖
    • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនីជាមួយបុគ្គលិករបស់យើង។
    • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១។
    • បំពេញទម្រង់ស្នើសុំបើកគណនី។
  • ឯកសារតម្រូវសម្រាប់បើកគណនី
    • វិញ្ញាបនប័័ត្រចុះបញ្ចីពាណិជ្ចកម្ម ឬ លិខិតអនុញ្ញាតប្រកបអាជីវកម្មចេញដោយក្រសួងពាណិជ្ចកម្ម 
    • លក្ខន្ដិក:ក្រុមហ៊ុន (MoA)
    • អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួង ឬចេញដោយអាជ្ញារធរពាក់ព័ន្ធ
    • ប័ណ្ណប៉ាតង់នៃឆ្នាំចុងក្រោយ
    • សេចក្ដីសំរេចក្រុមព្រឹក្សាភិបាល
    • សម្រង់ក្រុមហ៊ុន
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់ អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ