ការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធរីបផល គឺជាប្រព័ន្ធផ្ទេរប្រាក់រហ័ស និងទូទាត់ភ្លាមៗ ដែលរួមមានទាំងការដោះដូររូបិយប័ណ្ណ និងបណ្តាញផ្ទេរប្រាក់ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Ripple Labs Inc។ វាត្រូវបានបង្កើតឡើងដោយប្រព័ន្ធចែកចាយ open-source protocol និងនាំយកមកនូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដ៏ទំនើបរបស់ Block-chain ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ និងការទូទាត់ភ្លាមៗ ហើយតម្លៃសេវាទូទាត់នៃប្រតិបត្តិការស្ទើតែឥតគិតថ្លៃ។ ជាមួយនឹងសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់រីបផលពីធនាគារ អេស ប៊ី អាយ (ខេមបូឌា) អ្នកនឹងទទួលបានបទពិសោធន៍ថ្មីប្រកបដោយសុវត្ថិភាពខ្ពស់ រហ័សទាន់ចិត្តជាមួយថ្លៃសេវាទាបបំផុត។ ទឹកប្រាក់របស់អ្នកនឹងត្រូវផ្ទេរទៅដោយផ្ទាល់ទៅក្នុងគណនីធនាគារបស់អ្នកទទួលផលត្រឹមរយៈពេលតិចជាងមួយម៉ោងតែប៉ុណ្ណោះ។
ការផ្ទេរប្រាក់ចេញតាមប្រព័ន្ធរីបផល (Ripple)
| រូបិយប័ណ្ណ | ចំនួនទឹកប្រាក់ | កម្រៃសេវា (1) |
|---|---|---|
| USD / VND | <= ៥.០០០ ដុល្លារ (សមមូល វៀតណាមដុង) | ១៥ ដុល្លារ |
ចំណុចសំខាន់:
(1) កម្រៃសេវា១៥.០០ដុល្លារ រួមមាន១០.០០ ដុល្លារជាថ្លៃសេវាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បូកថ្លៃសេវាចាំបាច់ ៥.០០ ដុល្លារ
ធនាគារដៃគូ
| រូបិយប័ណ្ណ | ឈ្មោះធនាគារ | ស្វីសកូដ |
|---|---|---|
| USD/VND | Tienphong Commercial Joint Stock Bank Vietnam ((TP Bank) | TPBVVNVX |
លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។