គណនីប្រាក់បៀវត្សរ៍

សេវាកម្មបើកប្រាក់បៀវត្សរ៍របស់យើង ផ្តល់នូវដំណោះស្រាយដ៏រហ័ស សុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្ម ក្នុងការបែងចែកប្រាក់បៀវត្សរ៍ដោយស្វ័យប្រវត្តិ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) និយោជកអាចកាត់បន្ថយការងាររដ្ឋបាល និងផ្តល់ជូនបុគ្គលិកនូវបទពិសោធន៍សេវាធនាគារដ៏ល្អបំផុត។

បើកគណនីឥឡូវនេះ​

លក្ខខណ្ឌការពិពណ៌នា
រូបិយប័ណ្ណប្រាក់រៀល/ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ (%)ផ្អែក​លើ​គណនី​សន្សំ​ការ​ប្រាក់​រហូត​ដល់​៣%
ការបើកគណនីសម្រាប់ក្រុមហ៊ុន/និយោជកឥតគិតថ្លៃ
ការដាក់ប្រាក់ដំបូង០ (មិនតម្រូវឱ្យមាន)
សមតុល្យអប្បបរមា០ (មិនតម្រូវឱ្យមាន)
គណនីមិនមានប្រតិបត្តិការរយៈពេល១២ខែ *គណនីអសកម្មភាព*ឥតគិតថ្លៃ
តម្លៃ​សេវា​បើកប្រាក់​បៀវត្សរ៍​រហូតដល់ ០.៥ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ
តម្លៃ​សេវា​បើកប្រាក់​បៀវត្សរ៍​សេវាធនាគារតាមប្រព័ន្ធអុីនធឺណិតឥតគិតថ្លៃ
ថ្លៃវិសោធនកម្មឯកសារឥតគិតថ្លៃ
សៀវភៅធនាគារ / បណ្ណអេធីអឹម១២.០០០រៀល/៣ដុល្លារ/១២០បាត បាត់បង់ ឬខូច

អត្ថប្រយោជន៍

  • ចាត់ចែងការបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិកទាំងអស់ក្នុងពេលតែមួយបានយ៉ាងរហ័ស និងចំណេញពេលវេលា។
  • បុគ្គលិកនឹងទទួលបានគណនីដែលមិនតម្រូវឱ្យមានសមតុល្យអប្បបរមា និងទទួលបានអត្រាការប្រាក់កម្ចីពិសេស។
  • ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិជួយកាត់បន្ថយហានិភ័យនានាដែលពាក់ព័ន្ធនឹងការកាន់សាច់ប្រាក់ដោយផ្ទាល់។
  • ទទួលបានការប្រឹក្សាយោបល់ និងការគាំទ្រពីក្រុមការងារជំនាញ ដើម្បីជួយសម្រួលរាល់តម្រូវការផ្នែកប្រាក់បៀវត្សរ៍។
  • ត្រួតពិនិត្យ និងគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនបាន ២៤/៧ តាមរយៈសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។

របៀបបើកគណនី

  • ចាប់ផ្តើមប្រើគណនីធនាគារដំបូងរបស់អ្នកជាមួយយើងខ្ញុំនៅថ្ងៃនេះ។ការបើកគណនីធនាគារ គឺមានភាពរហ័ស និងងាយស្រួលបំផុត។ អ្នកអាចបើគណនីបានដូចខាងក្រោមនេះ៖
    • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនីជាមួយបុគ្គលិករបស់យើង។
    • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
    • បំពេញទម្រង់ស្នើសុំបើកគណនី។
  • ឯកសារតម្រូវសម្រាប់បើកគណនី
    • វិញ្ញាបនប័័ត្រចុះបញ្ចីពាណិជ្ចកម្ម ឬ លិខិតអនុញ្ញាតប្រកបអាជីវកម្មចេញដោយក្រសួងពាណិជ្ចកម្ម 
    • លក្ខន្ដិក:ក្រុមហ៊ុន (MoA)
    • អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួង ឬចេញដោយអាជ្ញារធរពាក់ព័ន្ធ
    • ប័ណ្ណប៉ាតង់នៃឆ្នាំចុងក្រោយ
    • សេចក្ដីសំរេចក្រុមព្រឹក្សាភិបាល
    • សម្រង់ក្រុមហ៊ុន
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់ អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ