លក្ខខណ្ឌសម្រាប់អ្នកខ្ចី
ឥណទានទុនបង្វិលរបស់យើង គឺស័ក្តិសមបំផុតសម្រាប់អតិថិជនសាជីវកម្ម និងម្ចាស់អាជីវកម្មដែលមានគណនីចរន្ត និងត្រូវការកញ្ចប់ថវិកាបម្រុងសម្រាប់ដោះស្រាយសាច់ប្រាក់ក្នុងរយៈពេលខ្លី។
- អាជីវកម្មដែលបានចុះបញ្ជី និងប្រតិបត្តិការដោយស្របច្បាប់
- ម្ចាស់អាជីវកម្ម
- មានលំហូរប្រាក់អាជីវកម្មស្ថិរភាព និងអាចបញ្ជាក់បាន
- អាចបង្ហាញសមត្ថភាពក្នុងការសងបំណុល ដោយផ្អែកលើប្រាក់ចំណូល និងប្រវត្តិប្រតិបត្តិការហិរញ្ញវត្ថុ
- មានឯកសារចុះបញ្ជីអាជីវកម្ម និងឯកសាបញ្ជាក់អត្តសញ្ញាណប័ណ្ណមានសុពលភាព
- មានប្រវត្តិឥណទានសមស្រប ស្របតាមស្តង់ដារវាយតម្លៃឥណទានរបស់ធនាគារ
លក្ខខណ្ឌផលិតផល
- រូបិយប័ណ្ណ៖ ប្រាក់រៀល ដុល្លារអាមេរិក ថៃបាត
- ទ្រព្យធានា៖ ប័ណ្ណកម្មសិទ្ធិដីទន់ និងប័ណ្ណកម្មសិទ្ធិដីរឹង ព្រមទាំងវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់
- រយៈពេលឥណទាន៖ រហូតដល់ ១០ ឆ្នាំ
- ទំហំឥណទាន៖ ចាប់ពី USD ១០.០០១ ដល់ USD ២០០.០០០
- អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖ អាចចរចាបាន ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ ដោយផ្អែកលើចំនួនប្រាក់ដែលបានដកលើសសមតុល្យ
- ថ្លៃសោហ៊ុយប្រតិបត្តិការ៖ មានភាពបត់បែន
- វិធីសាស្ត្រសងប្រាក់៖ មានភាពបត់បែន ប្រាក់ដែលបានបញ្ចូលចូលគណនីនឹងកាត់បន្ថយសមតុល្យឥណទានលើសសមតុល្យដោយស្វ័យប្រវត្តិ។