ឥណទានអាជីវកម្មខ្នាតតូច និងមធ្យម

ឥណទានអាជីវកម្មខ្នាតតូច និងមធ្យម គឺជាដំណោះស្រាយហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំខ្ពស់ ដើម្បីពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពប្រតិបត្តិការ។ ឥណទាននេះជួយបង្កើនទុនដំណើរការ ទិញទ្រព្យសកម្មសម្រាប់អាជីវកម្ម និងគាំទ្រការវិនិយោគរយៈពេលវែង ដើម្បីជំរុញការរីកចម្រើនអាជីវកម្មប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។

ស្នើឥណទានឥឡូវនេះ​

ព័ត៌មានលម្អិត

  • លក្ខខណ្ឌសម្រាប់អ្នកខ្ចី
    ឥណទានអាជីវកម្មខ្នាតតូច និងមធ្យមរបស់យើង គឺស័ក្តិសមបំផុតសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលបានចុះបញ្ជីត្រឹមត្រូវ និងសហគ្រិនដែលចង់ពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន។ នេះរួមបញ្ចូលទាំងម្ចាស់អាជីវកម្មក្នុងវិស័យនានាដូចជា៖ ការលក់រាយ និងលក់ដុំ សិប្បកម្ម និងផលិតកម្ម វិស័យសេវាកម្ម និងកសិកម្ម ដែលត្រូវការដើមទុនដើម្បីទិញទំនិញស្តុក បង្កើនគ្រឿងចក្រ ឬពង្រីកទីតាំងអាជីវកម្មបន្ថែម។ យើងផ្ដោតសំខាន់លើអង្គភាពដែលមានផែនការអាជីវកម្មច្បាស់លាស់ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះកំណើនប្រកបដោយនិរន្តរភាពក្នុងទីផ្សារប្រទេសកម្ពុជា។
    • ម្ចាស់អាជីវកម្ម
    • មានអាយុចន្លោះពី ១៨ ដល់ ៦៥ ឆ្នាំ
    • មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងប្រទេស
    • ជាពលរដ្ឋខ្មែរ ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណមានសុពលភាព
    • មានប្រវត្តិប្រតិបត្តិការអាជីវកម្ម និងលំហូរប្រាក់ច្បាស់លាស់ និងអាចបញ្ជាក់បាន
    • មានប្រវត្តិឥណទានសមស្រប ស្របតាមស្តង់ដារវាយតម្លៃឥណទានរបស់ធនាគារ
    • សហគ្រាសខ្នាតតូច និងមធ្យម ដែលបានចុះបញ្ជី និងប្រតិបត្តិការដោយស្របច្បាប់
    • អាចបង្ហាញសមត្ថភាពក្នុងការសងបំណុល ដោយផ្អែកលើប្រាក់ចំណូល និងលំហូរប្រាក់
  • លក្ខខណ្ឌផលិតផល
    • រូបិយប័ណ្ណ៖ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក។
    • រយៈពេលកម្ចី៖ រហូតដល់ ១០ ឆ្នាំ។
    • ទំហំឥណទាន៖ ចាប់ពី ៥០.០០១ ដុល្លារ​ រហូតដល់ ២០០.០០០ ដុល្លារអាមេរិក។
    • អត្រាការប្រាក់៖ ផ្អែកតាមការចរចា។
    • តម្លៃប្រតិបត្តិការ៖ ផ្អែកតាមការចរចា។
    • វិធីសាស្ត្រទូទាត់៖ មានភាពបត់បែន។

អត្ថប្រយោជន៍

  • ទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់សមរម្យ ដែលជួយកាត់បន្ថយចំណាយដើមទុន និងបង្កើនប្រាក់ចំណេញ។
  • ទទួលបានទំហំទឹកប្រាក់កម្ចីខ្ពស់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃអាជីវកម្មរបស់អ្នក។
  • ជម្រើសនៃការបង់សងត្រូវបានរៀបចំឡើង ដើម្បីឱ្យស្របទៅនឹងលំហូរសាច់ប្រាក់ និងលទ្ធភាពហិរញ្ញវត្ថុរបស់អាជីវកម្ម។
  • ដំណើរការវាយតម្លៃដ៏ច្បាស់លាស់របស់យើងជួយឱ្យអ្នកទទួលបានទុនទាន់ពេលវេលា។
  • ទទួលបានការប្រឹក្សាយោបល់និងសេវាកម្មយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកឥណទានរបស់យើង។

របៀបស្នើឥណទាន

ដើម្បីជួយអ្នកឱ្យទទួលបានឥណទានទៅតាមតម្រូវការរបស់អ្នកយើងបានរៀបចំដំណើរការស្នើសុំដែលមានភាពសាមញ្ញ ដើម្បីធានាថាអ្នកទទួលបានថវិកាយ៉ាងឆាប់រហ័ស។ អ្នកអាចស្នើឥណទានបានដូចខាងក្រោមនេះ៖

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីស្នើឥណទានជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១
  • បំពេញទម្រង់ស្នើឥណទាន។

ឯកសារតម្រូវសម្រាប់បើកគណនី

  • អត្តសញ្ញាណប័ណ្ណជាតិ ឬ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណមន្ត្រីរាជការ ឬស៊ីវិលដែលមានសុពលភាព។
  • សៀវភៅគ្រួសារ ឬ លិខិតបញ្ជាក់ទីលំនៅ។
  • វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ប័ណ្ណពន្ធប៉ាតង់ ឬអាជ្ញាប័ណ្ណអាជីវកម្មដែលពាក់ព័ន្ធ 
  • របាយការណ៍ហិរញ្ញវត្ថុ ឬកំណត់ត្រាប្រាក់ចំណូល (ឧ. តារាងតុល្យការ របាយការណ៍ចំណេញ-ខាត និងលំហូរប្រាក់)
  • ឯកសារទ្រព្យដាក់ធានា (ច្បាប់ដើម)។
  • ឯកសារគាំទ្រផ្សេងៗ តាមការកំណត់របស់ធនាគារនៅពេលចាំបាច់។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

ផលិតផលផ្សេងៗ