ការផ្ទេរប្រាក់តាមប្រព័ន្ធស្វីស

ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT ផ្តល់នូវមធ្យោបាយប្រកបដោយសុវត្ថិភាព និងទំនុកចិត្តបំផុតក្នុងការផ្ទេរប្រាក់ទៅកាន់ធនាគារនានាលើពិភពលោក។ សាកសមបំផុតសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងការផ្ទេរប្រាក់ផ្ទាល់ខ្លួន ដោយធានាថាប្រាក់របស់អ្នកទៅដល់គោលដៅជាង ២០០ប្រទេសដោយសុវត្ថិភាព។

ព័ត៌មានលម្អិត

អ្នកអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីសជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបាន។ អ្នកនឹងទទួលបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និងរហ័ស ជាមួយកម្រៃសេវាទាបបំផុត។ សេវាកម្មផ្ទេរប្រាក់នេះមាននៅគ្រប់សាខារបស់ធនាគារយើងខ្ញុំទូទាំងប្រទេស។ ការផ្ទេរប្រាក់តាមរយៈប្រព័ន្ធស្វីស សាច់ប្រាក់របស់លោកអ្នក នឹង​ត្រូវផ្ទេរទៅ គណនីអ្នកទទួលផលដោយផ្ទាល់ បានយ៉ាងឆាប់រហ័ស នឹងប្រកបដោយសុវត្ថិភាព តាមរយៈធនាគារដៃគូទំនាក់ទំនងធំៗជាច្រើននៅជុំវិញពិភពលោក។

អត្ថប្រយោជន៍

  • អាចផ្ទេរប្រាក់ទៅក្រៅប្រទេសជាង ២០០ប្រទេស និងជុំវិញពិភពលោក។
  • ប្រតិបត្តិការតាមរយៈបណ្តាញដែលមានការការពារសុវត្ថិភាពខ្ពស់​ និងការដាក់កូដសម្ងាត់ដើម្បីធានាសុវត្ថិភាពនៃមូលនិធិរបស់អ្នក។
  • អាចផ្ញើប្រាក់ជារូបិយប័ណ្ណអន្តរជាតិសំខាន់ៗ ដូចជា ដុល្លារអាមេរិក ថៃបាត ដុល្លារសិង្ហបុរី យ័នចិន ដុងវៀតណាម និង រីងហ្គីតម៉ាឡេស៊ី​ ទៅកាន់គណនីអ្នកទទួលដោយផ្ទាល់។
  • ជាស្តង់ដារអន្តរជាតិសម្រាប់ការផ្ទេរប្រាក់ស្វីសធានាថាការណែនាំអំពីការទូទាត់មានភាពត្រឹមត្រូវ អាចតាមដានបាន និងត្រូវបានទទួលស្គាល់ជាសកល។

ការណែនាំអំពីការប្រើប្រាស់

នាពេលបច្ចុប្បន្ននេះ អ្នកអាចធ្វើការផ្ទេរប្រាក់ចេញបានតាមរយៈបញ្ជរបេទ្បា ឬ តាមរយៈកម្មវីធីធនាគារចល័ត
ក្នុងទូរសព្ទដៃដោយប្រើលេខកូតស្វីសរបស់ធនាគារ SBHRKHPP.

វីធីផ្ទេរប្រាក់

  • បញ្ជរបេទ្បា
    • សូមអញ្ជើញទៅកាន់សាខា ដែលនៅជិតអ្នកបំផុត និងបំពេញទម្រង់បែបបទ ការផ្ទេរប្រាក់ក្រៅស្រុក
    • ទំហំទឹកប្រាក់នៃការផ្ទេរ: មិនកំណតទំហំទឹកប្រាក់
  • កម្មវិធីធនាគារចល័ត
    • ចូលកម្មវិធីតាមរយៈទូរសព្ទដៃរបស់អ្នក
    • ចុចយកពាក្យ ផ្ទេរប្រាក់
    • ជ្រើសយក SWIFT - សេវាផ្ទេរប្រាក់ឆ្លងប្រទេស
    • ជ្រើសរើសធនាគារដែលលោកអ្នកចង់ផ្ញើរលុយចេញទៅ
    • បញ្ចូលព័ត៌មានលម្អិតផ្សេងៗដូចជា ឈ្មោះអ្នកទទួល លេខគណនីរបស់អ្នកទទួល ចំនួនទឹកប្រាក់ដែលធ្វើការផ្ទេរ និងគោលបំណងនៃការផ្ទេរប្រាក់
    • ជ្រើសយក ការព្រមព្រៀងតាមលក្ខខណ្ឌ និងគោលការណ៍ដែលបានចែងខាងលើ
    • ចុច បន្ត រួចចុច បញ្ជាក់​
    • ទំហំទឹកប្រាក់នៃការផ្ទេរ: ≤ ១០.០០០.០០ ដុល្លារ/ប្រតិបត្តិការ និងក្នុងមួយថ្ងៃ
  • ការណែនាំលម្អិតអំពីរបៀបនៃការផ្ទេរប្រាក់ក្នុងស្រុកតាមរយៈកម្មវិធីធនាគារចល័ត (ទាញយក)

ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេសជាមួយប្រព័ន្ធស្វីស

ការផ្ទេរប្រាក់ចេញក្រៅប្រទេសគឺត្រូវបានទូទាត់ពីអ្នកផ្ទេរប្រាក់ហើយផ្ញើទៅអ្នកទទួលផលដោយតម្រូវឱ្យមានគណនីជាមួយធនាគារផ្សេងទៀតនៅក្រៅប្រទេស។ អ្នកអាចធ្វើការផ្ទេរប្រាក់ជាមួយរូបិយប័ណ្ណច្រើនប្រភេទ ទៅកាន់ប្រទេសផ្សេងៗ ជាមួយនឹងអត្រាប្តូរប្រាក់ដែលល្អបំផុត។

រូបិយប័ណ្ណដែលអាចផ្ទេរទៅជុំវិញពិភពលោក៖

១. ដុល្លារអាមេរិក២. ថៃបាត៣. ដុល្លារសិង្ហបុរី៤.យ័នចិន៥. ដុងវៀតណាម៦. រីងហ្គីតម៉ាឡេស៊ី

គិតប្រាក់ “OUR”

ធនាគារអ្នកទទួលផលនឹងទទួលចំនួនទឹកប្រាក់ពេញលេញដែលអ្នកបានផ្ទេរទៅឱ្យ។ ក្នុងករណីបែបនេះ ថ្លៃសេវាបន្ថែមនឹងត្រូវអនុវត្តសម្រាប់អ្នកផ្ទេរ។

ទម្រង់បែបបទនៃការផ្ទេរប្រាក់តាម​ប្រព័ន្ធស្វីស សូមចុចលើតំណភ្ជាប់ខាងក្រោម

ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេសជាមួយប្រព័ន្ធស្វីស

យើងមានដៃគូសហការជាមួយធនាគារជាច្រើនដែលផ្តល់ជូននូវសេវាផ្ទេរប្រាក់ចូលពីធនាគារផ្សេងៗនៅក្រៅប្រទេស ចូលមកគណនី ទាំងឯកត្តបុគ្គល និង នីតិបុគ្គលតាមរយៈធនាគារអន្តរការី។

អ្នកទទួលប្រាក់ត្រូវផ្តល់ព័ត៌មានចាំបាច់មួយចំនួនទៅឱ្យអ្នកផ្ញើរប្រាក់ ដើម្បីទទួលបាននូវសាច់ប្រាក់ ដែលផ្ញើរពីក្រៅប្រទេស រួមមានដូចខាងក្រោម៖

  • គណនីអ្នកទទួល: លេខគណនីរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
  • ឈ្មោះគណនីអ្នកទទួល: ឈ្មោះគណនីរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
  • អាសយដ្ឋានអ្នកទទួល: អាសយដ្ឋានរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
  • ឈ្មោះធនាគារទទួលផល: ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
  • លេខកូដធនាគារ (Swift/BIC): SBHRKHPP
  • ឈ្មោះធនាគារដៃគូ: សូមមើលក្នុងតារាងឈ្មោះធនាគារដៃគូ

ចំពោះការផ្ទេរប្រាក់ចូល

  • លោកអ្នកអាចទទួលប្រាក់បានជាច្រើនប្រភេទរូបបិយប័ណ្ណមានដូចជា៖ ដុល្លារអាមេរិក ថៃបាត ដុងវៀតណាម ដុល្លារសិង្ហបុរី និងយ័នចិន។ ដែលសាច់ប្រាក់ត្រូវបានទូទាត់ចូលគណនីរបស់អ្នកតាមអត្រាប្តូរប្រាក់របស់ធនាគារ។
  • សូមធ្វើការទាញយក នូវព័ត៌មានផ្ទេរប្រាក់ចូល ដោយចូលនូវតំណភ្ជាប់ខាងក្រោម៖
ល.ររូបិយប័ណ្ណព័ត៌មានផ្ទេរប្រាក់ចូលប្រទេស
USDទាញយកឯកសារទូទាំងពិភពលោក
SGDទាញយកឯកសារសិង្ហបុរី
VNDទាញយកឯកសារវៀតណាម
THBទាញយកឯកសារថៃ
CNYទាញយកឯកសារចិន
  • កម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចេញ ចូលក្រៅស្រុក
ប្រភេទរូបិយប័ណ្ណទឹកប្រាក់ផ្ទេរកម្រៃសេវា
ការផ្ទេរប្រាក់ចូលUSD, THB, VND, CNY, SGDមិនកំណត់កម្រៃសេវាមិនគិតថ្លៃ
OutwardUSD, THB, VND, CNY, SGD, MYR១. ≤ ២០.០០០ ដុល្លារ(សមមូល​នឹង ​THB VND CNY SGD MYR)
  • កម្រៃសេវាមិនគិតថ្លៃ
  • កម្រៃខ្សែកាប ១៥ ដុល្លារ​
  ២.>២០.០០០ ដុល្លារ – ១០០.០០០ ដុល្លារ(សមមូល​នឹង ​THB VND CNY SGD MYR)
  • កម្រៃសេវា ០,១០% អប្បបរិមា ១៥ ដុល្លារ
  • កម្រៃខ្សែកាប ១៥ ដុល្លារ
  ៣.> ១០០.០០០ ដុល្លារ(សមមូល​នឹង ​THB VND CNY SGD MYR)
  • កម្រៃសេវា ០,១២% អប្បបរិមា ១៥ ដុល្លារ
  • កម្រៃខ្សែកាប ១៥ ដុល្លារ
  • ព័ត៌មានលំអិតអំពីសេវា កែប្រែ បញ្ឈប់ប្រតិបត្តិការ​  និង កម្រៃរ៉ាប់រងមានលម្អិតដូចខាងក្រោម៖
ល.ររូបិយប័ណ្ណការកែប្រែ/ បញ្ឈប់ប្រតិបត្តិការកម្រៃរ៉ាប់រង​ (១)
USD, VND, CNY, SGD, MYR២៥ ដុល្លារ៣០ ដុល្លារ
THB ១.០០០ បាត១.០០០ បាត
  • កម្រៃសេវាក្នុងតារាងខាងលើនឹងត្រូវយកតាមកម្រៃអត្រារូបិយប័ណ្ណដែលមានតម្លៃខ្ពស់ជាងគេ នៅពេលដែលមានការប្រែប្រួល អត្រាប្តូរប្រាក់
  • កម្រៃរ៉ាប់រង “OUR” ទឹកប្រាក់នឹងទទួលពេញទៅក្នុងគណនីធនាគារទទួលផល។ ដូច្នេះកម្រៃសេវាបន្ថែម​នឹង​ត្រូវ​​បាន​អនុវត្ត។

 

សំណួរសួរញឹកញាប់

ជាធម្មតាចំណាយពេល​ ២ ឬ ៣ថ្ងៃ នៃថ្ងៃធ្វើការ

មិនកំណត

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីជួបជាមួយបុគ្គលិករបស់យើង។
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនសម្រាប់ព័ត៌មានបន្ថែម​ តាមហ្វេសប៊ុក និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ / ០៩៣ ៦៧១ ១១១។

លក្ខខណ្ឌផ្សេងៗ

លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។

សេវាហិរញ្ញវត្ថុពាណិជ្ជកម្មដែលពាក់ព័ន្ធ