សព្វថ្ងៃនេះ លោក ហូរ វរៈបុត្ត គឺជាសាស្រ្តាចារ្យនៅសាលារៀន CamEd Business School និងជាសមាជិកក្រុមប្រឹក្សាភិបាល/រតនាភិបាលរបស់សមាគម Eurocham Cambodia។ លោកមានបទពិសោធន៍ការងារជាង ២៥ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ លោកជាអតីតអភិបាលនៃក្រុមហ៊ុន The Blue Circle និងធ្លាប់ជាអ្នកគ្រប់គ្រងទូទៅនៅសមាគមធនាគារនៅកម្ពុជា (ហៅកាត់ថា IBF) លោកក៏ធ្លាប់បម្រើការងារនៅស្ថាប័នហិរញ្ញវត្ថុធំៗនៅអឺរ៉ុបមានដូចជា Credit Suisse (ចំនួន ១២ឆ្នាំ) ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Aberdeen Asset Management ក្រុមហ៊ុនធានារ៉ាប់រង AXA និងក្រុមហ៊ុន Banque Hottinguer។
លោកមានកម្រិតវប្បធម៌ថ្នាក់អនុបណ្ឌិតមកពីសាលាពាណិជ្ជកម្មឈ្មោះ Chicago Booth school of Business (ឆ្នាំ២០១២)។ លោក ហូរ វរៈបុត្ត គឺជាអ្នកវិភាគហិរញ្ញវត្ថុដែលទទួលស្គាល់ដោយសហភាពអឺរ៉ុប ពីសាលាឈ្មោះ The European Federation of Financial Analyst Societies – EFFAS ហើយថ្មីៗនេះ លោកបានទទួលវិញ្ញាបនបត្រវគ្គសិក្សាអភិបាលសាជីវកម្ម (ឆ្នាំ២០២០) ពីសាកលវិទ្យាល័យ Harvard Business School ផងដែរ។
លោកស្រី Wan Chi Ng គឺជាគណនេយ្យករដែលមានបទពិសោធន៍ ជំនាញផ្នែកហិរញ្ញវត្ថុ ថវិកា និងរបាយការណ៍។ គាត់បានគ្រប់គ្រងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅក្រុមហ៊ុន Allnison Auditing and Consulting និងធ្វើជាសាស្រ្តាចារ្យនៅវិទ្យាស្ថាន CamEd Business School ។ ជាមួយនឹងសាវតាផ្នែកសវនកម្មនៅក្រុមហ៊ុន PwC នៃទីក្រុង Montreal គាត់បានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាផ្នែកគណនេយ្យសាធារណៈ និងនិយាយភាសាបារាំង កាតាំង កុកងឺ និងភាសាអង់គ្លេស។